សម្តេច​តេ​ជោ ចេញ​ថ្លៃ​​ព្យាបាល​​អ្នក​ជំងឺ​​ម្នាក់​​នៅ​​​មន្ទីរ​​ពេទ្យ​​​កាល់​​ម៉ែត​

​សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (១៨ សីហា ២០១៦) ៖ សម្ដេច ​បានបញ្ជាក់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា “​ថ្មីៗ​នេះ ខ្ញុំ​បាន​ឃើញ​​សាធារណៈជន បង្ហោះ​សំណូមពរ និង​កូនស្រី​ឈ្មោះ ផៃ មុន្នី​វី​រ៉ាត់ Comment នៅលើ Facebook​ខ្ញុំ​សុំ​ការសណ្ដោស​ឲ្យ​ជួយ ព្យាបាល​ជម្ងឺ​ឪពុក​ឈ្មោះ សូ មុន្នី​រ័ត្ន ដែល​កំពុងមាន​ជំងឺ​បេះដូង​។ ភ្លាមៗ​នោះ​ខ្ញុំ​ក៏បាន​បញ្ជូន​ក្រុមការងារ ចុះទៅពិនិត្យ​ផ្ទាល់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​”​។​

ភ្លាមៗ​នោះ​សម្តេច​បាន​បញ្ជូន​ក្រុមការងារ​ ចុះទៅពិនិត្យ​ផ្ទាល់ នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រកាល​ពីថ្ងៃ​អាទិត្យ​កន្លងទៅ​។ ហើយ​ឥឡូវនេះ​ស្ថានភាព​អ្នកជំងឺ ស្ថិតក្នុង​សភាព​ធម្មតា ដែល​ក្រុមគ្រូពេទ្យ​កំពុង​យកចិត្តទុកដាក់​តាមដាន​ជាប្រចាំ​។ ដោយឡែក​ចំពោះ​ការចំណាយ​សម្តេច​តេ​ជោ ហ៊ុន សែន​ជា​អ្នកចំណាយ​ទាំងស្រុង​។​

សម្ដេច​ បន្ដថា “​ចាប់តាំងពី​អ្នក​ជម្ងឺ​ដែលជា​ឪពុក​របស់​កូនស្រី បាន​ចូលមក​សម្រាក​ព្យាបាល​កាលពី​ថ្ងៃអាទិត្យ​កន្លងមកនេះ​គឺ​ត្រូវ​បានទទួល​ ការយក​​ចិត្ត​ទុកដាក់ ព្យាបាល​មើលថែទាំ​ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត សម្ដេច​តេ​ជោ (TYDA)​។

ស្ថានភាព​អ្នកជំងឺ​ពេលនេះ​គឺ​ស្ថិតក្នុង​សភាព​ធម្មតា​ដែល​ក្រុម​​គ្រូពេទ្យ​ កំពុង​យកចិត្តទុកដាក់​តាមដាន​ជាប្រចាំ​។ ខ្ញុំ​សូមជម្រាបថា​ការចំណាយ​ទាំងស្រុង សម្រាប់​ព្យាបាល​អ្នកជំងឺ​គឺ​មិន​តម្រូវអោយ​ក្រុមគ្រួសារ​បង់​​ប្រាក់​ឡើយ​ ”៕

1

Related Articles

Back to top button
Close
Close