ដេននី ក្វាន់ ប្រកាសផ្អាកទំនាក់ទំនងគ្នានឹងសង្សារ
សារព័ត៌មាន Cambodia News/
កម្សាន្ត (១៥ សីហា ២០១៦) ៖ កាលពីពេលថ្មីៗនេះ កញ្ញា ដេននី ក្វាន់ ដែលជាតារាសម្តែងស្រីដែលចូលចិត្តបង្ហាញភាពសិចស៊ី តាមរយៈការបញ្ចេញដើមទ្រូង បានប្រកាសជាសាធារណៈថា នាងកំពុងតែធុញជាមួយនឹងសង្សារ ហើយមិនចង់មានទំនាក់ទំនាក់ជាមួយគ្នាតទៅទៀតទេ។
ការប្រកាសមិនចង់មានទំនាក់ទំនាក់ជាមួយនឹងសង្សារនេះ ក្រោយពីបើកហាង ហាងសាឡន និងគ្រឿងសង្ហាររឹម ថ្មីៗ។
នាង ដេននី ខ្វាន់ បានសរសេរសារនៅក្នុងគណនីហ្វេសប៊ុករបស់នាងថា “ខ្ញុំចង់សម្រាក ខ្ញុំធុញនឹងហត់ណាស់ ខ្ញុំមិនចង់ឈ្លោះហើយក៏មិនចង់មានបញ្ហាដែរ ខ្ញុំគិតថា យើងគួតែផ្អាកទំនាក់ទំនងជាមួយគ្នាមួយរយៈសិនទៅ រឺក៏មិនបាច់ជួបមុខគ្នារហូតក៏ល្អដែរ ខ្ញុំមិនចូលចិត្តមនុស្សណារអ៊ូច្រើន ឬគំនាបអ្វីមកលើខ្ញុំនោះទេ ខ្ញុំជាមនុស្សមិនមែនជាសត្វនៅក្នុងទ្រុងដែលនៅក្រោមការគ្រប់គ្រងរប ស់អ្នកនោះទេ ខ្ញុំត្រូវការសេរីភាពរបស់ខ្ញុំដែរ ចឹងហើយបើអ្នកទទួលយកមិនបានគិតតាមនឹងទៅ ព្រោះខ្ញុំហត់នឹងស្តាប់ពាក្យច្រំដែលៗរបស់អ្នកណាស់…”។
ជាមួយគ្នានេះដែរ កញ្ញា ដេននី ក្វាន់ មិនបានបញ្ជាក់ឲ្យច្បាស់ថា នាងមានរឿងអ្វីធ្ងន់ធ្ងរជាមួយនឹងសង្សារឲ្យពិតប្រាកដនោះទេ ដែលដល់ថ្នាក់ធ្វើឥ្យនាងលែងចង់ជួបមុខ និងមានទំនាក់ទំនងតទៅទៀត៕