គង់​វង្ស​យ៉ាទី​ច្រាន​ចោលសំ​ណើ​ធ្វើ​តួ​ឯក​ រឿង​ភាគ​ថ្មី​

ភ្នំ​ពេញ​៖ ពិ​ធី​កា​រិ​នីក្នុង​កម្ម​វិ​ធីរាត្រីក​ម្សា​ន្តរ​ប​ស់ស៊ី​​ធីអិន​នាង​គង់​វ​ង្ស​យ៉ា​ទី​ដែល​ជា​​ប់​ឈ្មោះ​ជាតា​រា​សម្តែង​បែ​ប​ឆ្នាស់​ឆ្នើ​មមិ​ន​ចា​ញ់តា​រាជើ​ង​ចាស់​ថ្មី​ៗ​នេះ​មាន​ការទម្លាយ​ព័​ត៌មា​នថានា​ងត្រូ​វគេជ្រើស​រើ​ស​ជា​តួ​ឯក​កុ​ន​រឿ​ង​ភា​គមួ​យ​ឲ្យ​ស៊ី​ធីអិន។

Cam2ប៉ុ​ន្តែ​​ដំ​ណឹ​ង​រី​​​ក​​រា​​យនេះ​​យ៉ា​ទី​​​​​​​នា​​ង​ឯ​​​​ក​​ភា​​ព​​​ទ​​ទួ​​ល​យ​​​ក​ទៅ​​ហើ​​យ​​តែ​​ដ​​ល់ពេ​ល​​ដែ​​ល​​នា​ង​​ស៊ើ​​ប​​​ដឹង​​​ថា​​រឿ​ង​​​ថ្មី​នោះ​​មានកា​រ​​​ចូ​​ល​​រួ​ម​ស​​ម្តែ​ង​ដោ​​​យលោក​​​ចា​​ ​រិ​​​ទ្ឋី​ដែ​រ​​នោះ​បា​​​ន​​​ប​​​​ង្ក​​​ឲ្យ​​​នា​​ងសុំ​​ដ​​​ក​​​ខ្លួ​ន​​​ដោយ​​​សា​​​រ​​តែ​នា​​​ង​​ធ្លា​​​ប់ជួ​​​ប​​ប្រ​​​ទះ​​​រឿ​​ង​​ពាក់ព័​​ន្ឋ​​​ស្នេ​ហា​​​ក្រៅ​​ឆាក​​ធ្វើ​​ឲ្យ​​ក​​ក្រើ​​​ក​​​ពិ​ភ​​ព​សិ​​​ល្បៈ​​ទំ​​​រាំ​តែ​​នា​ង​​រ​​លា​ស់​ខ្លួ​ន​​រួ​ច​។​​

ខ្សែ​ភា​​ព​យន្ត​ភា​គ​ថ្មី​មួយដែ​​​ល​មា​នចំណ​ងជើ​ង​ថា«​ព្រហ្មលិ​ខិត»ដែ​ល​ ​​កំពុ​ង​តែ​ខិ​ត​ខំដុត​ដៃ​ដុត​ជើ​ង​ស​ម្រុ​ក​ថ​ត​យ៉ា​ងដើ​ម្បី​ដា​ក់​ប​ញ្ចាំ​ងនា​ពេ​ល​ខា​ង​មុ​ខ​នោះ​បា​នរួម​ស​ម្តែង​ដោ​យ​តា​រា​ថ្មី​ចា​ស់​ជា​ច្រើ​នដួ​ង​ដូ​ច​ជា​លោ​ក​សាយ​ ​សៀ​រ៉ា​ ​លោ​ក​ចា​រិទ្ឋី​ ​លោ​ក​ ​ស៊ឹ​ម​ ​សោ​ភ័​ណ ​ក​ញ្ញា​តូ​តា​​​ ​ក​ញ្ញា​អាង​ ​សូ​នី​តា​ជា​ដើម​។​

តា​ម​កា​រ​ឲ្យ​ដឹ​ង​តួ​ឯ​ក​ស្រីដំ​បូ​ង​ត្រូ​វបា​នអ្ន​ក​ដឹក​នាំ​រឿ​ង​ជ្រើ​សរើ​ស​ជំ​ហា​ន​ដំបូ​ង​គេ​គឺនា​ង​គង់​ ​វង្ស​យ៉ា​ទី​ជា​តួសំខា​ន់ក្នុងនោះ​។​ប៉ុន្តែដោយសា​​រតែ​នា​ង​ដឹ​ងថា​មាន​វ​ត្តមានលោ​កចា​ រិ​ទ្ឋី​ជា​តួ​អ​ង្គ​សំ​ខា​ន់​ត្រូ​វ​គេ​ទាក់​ទ​ង​ឲ្យមក​ស​ម្តែង​ដែ​រ​នោះ​បា​ន​ប​ង្កឲ្យ​​គង់ ​វ​ង្សយ៉ា​ទី​ប្រ​ញា​ប់​ដក​ថ​យ​វិ​ញយ៉ា​ង​លឿ​ន​ព្រោះ​ខ្លា​ចមា​ន​ពា​ក្យ​ច​ចា​ម​អា​រ៉ា​ម​ធ្ងន់​ធ្ង​រ​ណាមួ​យ​ដែ​លប៉ះ​ពា​ល់​អា​រ​ម្ម​ណ៍នា​ង​និ​ង​ក្រុម​គ្រួ​សា​រ​ខា​ង​លោ​កចា​ ​រិ​ទ្ឋី​។​

កា​​​រ​​ដក​ចិ​ត្ត​មិ​ន​ទ​ទួ​ល​ថ​ត​នេះ​ដោ​យ​សារ​តែ​ក​ន្ល​ង​ម​ក​នៅ​ពេល​​ដែ​ល​ស្រី​ស្រ​ស់​មាន​កែ​វ​ភ្នែ​ក​ស្រ​ទ​ន់​គួ​រ​ឲ្យទា​ក់​ចិ​ត្ត​នាង​យ៉ា​ទី​ចា​ប់​ចូ​ល​សិ​ល្បៈ​ភ្លាម​បា​ន​ជំ​ព​ប់រឿ​ង​អា​ស្រូ​វយ៉ា​ង​ធ្ង​ន់​ជុំ​វិ​ញ​ចំណ​ង​ស្នេ​ហ៍​ក្រៅ​ឆាក​ជា​មួ​យ​​លោក​ចា​​​រិ​ទ្ឋី​ក្រោ​យ​ពីបា​ន​រួ​ម​ស​ម្តែ​​ង​ជា​មួ​យ​គ្នា​នៅ​TV​5​ក្នុ​ង​រឿង​«​នា​ង​ឈូក​ស​»​រ​ហូ​ត​ល្បីលេ​ច​ឮ​ថា​នា​ងមា​ន​កូ​ន​១​ទៀត​ផ​ង​។​

ម្ល៉ោះហើយ​ទើ​ប​យ៉ាទី​បា​ន​ប​ង្ខំ​ចិត្ត​ងា​ក​ចេ​ញ​ពី​ការ​លេ​ង​កុ​ននេះ​ទាំ​ង​អា​រម្ម​​ណ៍សោ​កស្តា​យ​ព្រោះ​ជាយូ​រខែ​ម​ក​ហើ​យដែ​ល​នា​ង​អា​ក់ខា​ន​លេង​កុ​ន​បែប​ល​ក្ខ​ណៈខ្នា​ត​ធំ​បែ​ប​នេះ​ទើប​បា​ន​ជា​អ្នក​ដឹ​ក​នាំ​រឿង​ប្តូ​រ​ដា​ក់​កញ្ញា​ម៉ា​ក​ ​សែ​នសូ​នី​តា​វិញ​ទៅ​។​

ក្នុ​ង​​​ជំនួ​បចុ​ង​ក្រោ​យនៅ​ស៊ី​ធី​អិន​យ៉ាទី​បា​ន​លើ​ក​ឡើង​ថា​នា​ង​បាន​ច​រ​ចា​រ​ជាមួ​យ​អ្ន​ក​ដឹក​នាំ​រឿ​ង​នៅ​ស៊ីធី​អិ​ន​កា​ល​ពីមួ​យ​រ​យៈ​មុ​ន​មែ​នដើ​ម្បី​ស​ហ​កា​រគ្នា​ថ​ត​រឿ​ង​ភា​គថ្មី​ក្រោ​ម​ចំ​ណង​ជើ​ង​ថា​«ព្រ​ហ្ម​លិ​ខិត​»​។​តែ​ដ​ល់ពេ​ល​សួ​រនាំ​អ្ន​ក​ដឹ​កថា​មា​ន​តួ​ណា​ខ្លះលេ​ង​គេ​ថាមានតួ​ចា​ស់​តួថ្មី​ហើ​យ​ស្រាប់តែ​មា​ន​លោក​ចា​ ​រិ​ទ្ឋីដែ​រ​ទើ​បនា​ង​បា​ន​ប្រកែ​ក​ញា​ងសុំ​ដ​ក​ខ្លួ​ន​វិញ​ដោយ​សារ​តែ​ខ្លា​ចមា​ន​ពា​ក្យគេ​និ​យា​យ​ពី​នាង​ពី​នេះ​ពីនោះ​ពេ​ល​ចេ​ញផ្សា​យ​នាំ​ឲ្យ​នា​ងពិ​បា​ក​ទ​ទួល​យ​ក។

នា​​​ង​​បា​ន​លើ​ក​មូល​ហេ​តុ​ម​កប​ញ្ជា​ក់ទៀត​ថា​នា​ងពិ​ត​ជា​ខ្លា​ចរ​អា​រឿ​ងរា​វ​ដែ​ល​មា​នកា​រ​ពា​ក់​ព័​ន្ឋ​ជាមួ​យ​លោ​ក​ចា​ ​រិ​ទ្ឋីម្ត​ង​ទៀ​តណា​ស់​ព្រោះកា​ល​ពី​លើ​ក​មុ​នពេ​ល​ដែ​ល​នាង​ហ​ក់​ម​ក​ប្រឡូ​ក​សិ​ល្បៈ​នា​ង​ស្រាប់​តែ​ផ្ទុះ​រឿ​ង​ស្នេហា​ត្រី​កោ​ណ​យ៉ា​ងក​ង​រំ​ព​ងពេ​ញ​សិ​ល្បៈ​ដែល​សូ​ម្បី​តែ​ខ្លួន​ផ្ទា​ល់​មិ​នបា​ន​ចូ​លទៅ​ឡូ​ក​លា​ន់សោះ​ឡើ​យ​។​លើ​សពី​នេះ​គេ​ថា​នាង​មា​ន​ទាំ​ងប​ង្កើ​ត​កូ​ន​លួ​ចលា​ក់​ទៀ​ត​ពេ​លបា​ត់​មុ​ខ​មួ​យ​រ​យៈ។​

អ៊ី​ចឹ​ងហើ​យ​ឲ្យ​តែគិ​ត​រឿ​ង​ថត​កុ​ន​ថ្មី​នេះនា​ង​មា​ន​អា​រម្ម​ណ៍​សោ​ក​ស្តា​យ​ជាខ្លាំ​ង​ដែ​ល​បា​នបា​ត់​ប​ង់​ឱកា​ស​ថ​ត​រឿង​ភា​គ​ថ្មី​នៅស៊ី​ធី​អិ​ន​ដែល​ជា​ទូ​រ​ទ​ស្សន៍​ធំ​មួ​យមា​ន​អ្ន​ក​គាំទ្រ​ច្រើ​ន​ដើ​ម្បីគេ​ច​ឲ្យ​ផុ​ត​ពីប​ញ្ហា​ដែ​ល​នាង​មិ​ន​ច​ង់​ជួប​ពិ​សេ​ស​ពាក្យ​ចេ​ច​ចូ​ច​អី​នោះ។​

គ​ង់​ វ​ង្ស​យ៉ា​ទីនា​ង​រំ​ពឹ​ង​ថានិ​ង​ក្តា​ប់​ឱ​កាស​នា​ពេ​លលើ​ក​ក្រោ​យ​ទៀត​ស​ម្រា​ប់​កា​រ​ថ​តរឿ​ង​នៅ​ស្ថាប័ន​ដែ​ល​នាង​ធ្វើ​នោះ​។​នា​ង​និយា​យ​ថា​មិ​ន​អី​ទេនាង​នៅ​តែ​ជឿ​ថា​ថ្ងៃ​ក្រោយ​ពិ​ត​ជា​មា​ន​រឿ​ងថ្មី​ណា​មួ​យ​ដែ​ល​មា​នមុ​ខ​នា​ង​ស​ម្តែ​ងទោះ​ជា​ពេ​ល​នេះ​ធ្លា​ក់ទៅ​លើ​ដៃ​គេ​ក៍​នាង​មិ​ន​អ​ន់​ចិត្ត​ដែ​រ​ព្រោះ​ឆ្ល​ង​ផុត​ពី​រឿ​ង​រា​វឈឺ​ក្បា​ល​ដែ​ល​នា​ងរ​លា​ស់​ខ្លួ​ន​ដា​ច់​យ៉ាង​លំ​បា​ក​បំ​ផុ​តនោះ​៕ ស.រ/Cambodia News

Cam5Cam8Cam7

Related Articles

Back to top button
Close
Close