សំបូលីដា ជួបគ្រោះថ្នាក់បាក់ជើង ខណៈពេលកំពុងជួបបញ្ហាជីវភាពខ្លាំង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ សីហា ២០១៦) ៖ តាមការផ្សាយរបស់ក្រុមអ្នកសិល្បកម្ពុជា បានឲ្យដឹងថា តារាចំរៀង និងកំប្លែង អ្នកនាង សំបូលីដា គ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដោយបាក់ជើងខាងស្តាំ និងរបួសច្រើនកន្លែងទៀតដោយសារ ដួលម៉ូតូក្នុងពេលជួបបញ្ហាជីវភាពខ្លាំង ។
ខណៈពេល ដែលអ្នកនាងខាត់ សុឃីម បានទៅសួរសុខទុក្ខ ក៏បានបង្ហោះរូបនិងវីដេអូជាមួយនឹងសារថា៖ម្សិលមិញខ្ញុំបានបង្ហោះ វីដេអូមួយដើម្បីស្វែងរកជំនួយសម្រាប់បងស្រី សំប៉ូលីដា ដោយមិនទាន់បានរូបភាពរបស់បងស្រីយកមកបង្ហាញ …ឥឡូវបានរូបភាពហើយ គាត់កំពុងផ្ញើជីវិតនៅក្នុងភោជនីយដ្ឋានមួយ ដែលប្តីជាសន្តិសុខរបស់គាត់ធ្វើការនៅទីនោះ ។
អ្នកនាង ខាត់ សុឃីម បានបញ្ជាក់ថាកន្លែងដែលគាត់កំពុងសម្រាក់រាល់ថ្ងៃគឺនៅខាងក្រោយតុ គិតលុយ…តារាស្រីម្នាក់ដែលធ្លាប់តែបង្ហាញខ្លួនគ្រប់កម្មវិធី របស់អ្នកសិល្បៈមិនថាតូចឬធំ តាំពីខ្លួនល្បីរហូតមក…ដោយមិនធ្លាប់ប្រកាន់ឬកចំកោងខ្លួន… សព្វថ្ងៃកំពុងជួបប្រទះបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរគ្មានលទ្ធភាព ចិញ្ចឹមកូនដល់ទៅ៤នាក់ខណៈបងស្រីកំពុងធ្លាក់ខ្លួនមានជំងឺពុំមាន លទ្ធភាពព្យាបាល បាក់ជើង គ្មានផ្ទះសំបែង កំពុងរសាត់តាមកម្មម្នាក់នេះកំពុងត្រូវការជំនួយយ៉ាងខ្លាំង…តើ សប្បុរសដាច់ចិត្តអោបដៃមើលភាពលំបាករបស់បងស្រីឬយ៉ាងណា?…
សប្បុរសជន ដែលមានបំណងឧបត្ថមដល់បងស្រី សូមមេត្តាទំនាក់ទំនងមកលេខ 093822262 ខ្ញុំបាទផ្ទាល់ សាស្ត្រា096 500 3456 បងប្រុស សានផាននិត តារាចម្រៀង។សូមអរគុណ!៕