អ្នក​លក់​បារី​មិន​មាន​សារ​ព្រមាន​សុខភាព​ប្រឈម​ការ​ផាក​ ១​ម៉ឺន​រៀល​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (១០ សីហា ២០១៦) ៖ អ្នកលក់បារីឬម្ចាស់អាជីវកម្មនឹងប្រឈមនឹងការផាកពិន័យ១ម៉ឺនរៀល ប្រសិន​បើ​មិន​លក់​ឬតាំង​បង្ហាញ​កញ្ចប់​បារី​ដែល​មាន​សារ​ព្រមាន​សុខ​ភាព​ជា​ភាសា​ខ្មែរ​និង​ជា​រូប​ភាព​លើកញ្ចប់ថ្នាំជក់ ដែលមានទំហំ៥៥ភាគរយនៃកញ្ចប់បារី។

នេះបើផ្អែកតាមអនុក្រឹត្យលេខ១៤៩ ដែលចេញឲ្យអនុវត្តដោយរដ្ឋាភិបាលកាលថ្ងៃទី២២ ខែកក្កដា ស្តីពី​ការ​បោះ​ពុម្ព​សារ​ព្រមាន​សុខ​ភាព​ជា​ភាសា​ខ្មែរ​និ​ង​ជា​រូប​ភាព​លើកញ្ចប់ផលិតផលថ្នាំជក់។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២២ ខែកក្កដាកន្លងទៅ ក្រសួង​ទេស​ចរណ៍​បាន​ព្រមាន​មិន​បន្ត​អាជ្ញា​ប័ណ្ណ​ដល់​ក្រុម​ហ៊ុន​ទេសចរណ៍​ណា​ដែល​មិន​បាន​ដាក់​បម្រា​មឬ​ណែនាំ​ដល់អតិថិជនរបស់ខ្លួនក្នុងការជក់បារីនៅទីសាធារណៈ៕

1

 

 

Related Articles

Back to top button
Close
Close