កិច្ច​ព្រមព្រៀង​អ៊ីដ្រូកាបូន​រវាង​ភូមា​និង​បង់ក្លាដែស​ ត្រូវ​បាន​សរសើរ​ថា​ជា​គំរូ​សម្រាប់​ជម្លោះ​សមុទ្រ​ចិន

បាងកក៖ ការអភិវឌ្ឍប្រេងនិងឧស្ម័នក្នុងឈូងសមុទ្រ Bengal នឹងត្រូវបើកធ្វើ នៅ ក្នុងតំបន់នានាដែលកាលពីពេលមុនមានជម្លោះ រវាងប្រទេសបង់ក្លាដែសនិង ប្រទេសភូមា។ សេចក្តីសម្រេចដោយសន្តិវិធី ត្រូវបានសរសើរថាជាគំរូមួយសម្រាប់ ជម្លោះដែនសមុទ្រ ប្រហាក់ប្រហែលគ្នារវាងចិននិងប្រទេសជិតខាង។ប៉ុន្តែ ពួក អ្នកវិភាគនិយាយថា ជម្លោះជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង មានភាពស្មុគ្រ ស្មាញ ច្រើនជាងនេះ។

ប្រទេសបង់ក្លាដែសនិងភូមា កំពុងរង់ចាំការដេញថ្លៃយ៉ាងអន្ទះសារពីក្រុមហ៊ុន បរទេសដើម្បីរុករក ប្លុកសម្បូរប្រេងនិងឧស័្មននៅក្នុងឈូងសមុទ្រ Bengal។

តំបន់នេះភាគច្រើនមិនត្រូវបានគេរុករកទេពីព្រោះវាជាកម្មវត្ថុនៃជម្លោះដ៏ក្តៅ គគុកក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកនេះដែលបានធ្វើ ឲ្យមានការតានតឹង មិនឈ្នះមិនចាញ់រវាងនាវានៃប្រទេសទាំង២។ ប៉ុន្តែក្នុងឆ្នាំ២០០៩ ប្រទេសទាំង២ បានព្រមព្រៀងគ្នាយកជម្លោះនេះទៅតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ ក្នុងទីក្រុង Hamburg នៃប្រទេសអាល្លឺម៉ង់។នៅខែមិនាកន្លង ទៅនេះ តុលាការ បានកំណត់ដែនទឹកប្រទេសនិមួយៗ ហើយភាគីទាំង២បានសុខចិត្តទទួលយកការ កំណត់នេះ។ លោក Philippe Goutier អ្នកចុះបញ្ជីនៅតុលាការនិយាយថា ឥឡូវ នេះគួរមានចំណាប់អារម្មណ៍យ៉ាងច្រើនពីអ្នកវិនិយោគទុនបរទេស។

«ក្រុមហ៊ុនដែលបានទទួលការអនុញ្ញាតិ អាជ្ញាប័ណ្ណ ពួកគេចង់បានការធានា សន្តិសុខ។ឧទាហរណ៍សន្តិសុខផ្លូវច្បាប់គឺជាកត្តាទីមួយដែលត្រូវតែរក្សាក្នុង គំនិតសម្រាប់ក្រុមហ៊ុន ឯកជន ឬ ក្រុមហ៊ុនសាធារណៈដែលចង់រុករកធនធានក្នុងតំបន់ នោះ»។ សេចក្តីសម្រេចរបស់តុលាការ បានផ្តល់ដែននាយសមុទ្រច្រើនជាងដល់ ប្រទេសបង់ក្លាដែសនៅខណៈនោះដែរ ភូមាបានទទួលដែនសមុទ្រសរុបតែច្រើន ឡើង»។

ថ្វីបើមានសេចក្តីរាយការណ៍ថា ពួកមន្រ្តីភូមាមិនសប្បាយចិត្តជាមួយនឹងកិច្ចព្រម ព្រៀងនោះ លោក Goutier មានប្រសាសន៍ថា ភាគីទាំង២ សប្បាយរីករាយហើយ បានសម្តែងនូវអារម្មណ៍ធូរស្រាលដែលនៅទីបញ្ចប់ ជម្លោះនោះបានត្រូវ ដោះស្រាយ។

«វាជារឿងក្តីលើកទី១សម្រាប់តុលាការកំណត់ព្រំដែនតំបន់នាវាចរណ៍។ វាជារឿង ក្តីលើកទីមួយដែលពាក់ព័ន្ធនឹងការកំណត់ព្រំដែនដែលមានប្រវែងលើសពី៣៧០ គីឡូ ម៉ែត្រ។វាក៏ជាបទពិសោធន៍លើកទីមួយដែរនៅខាងមុខតុលាការសម្រាប់ប្រទេសនានា នៅអាស៊ី។ ហើយខ្ញុំគិតថាតុលាការមានអនាគត។ ខ្ញុំជឿជាក់ថា មានអនាគត សម្រាប់តុលាការនៅក្នុងការដោះស្រាយជម្លោះបែបនេះ»។

លោក Goutier មានប្រសាសន៍បន្តទៀតថា តុលាការបានរៀបចំខ្លួនរួចហើយ ដើម្បី ដោះស្រាយជម្លោះប្រហាក់ប្រហែល គ្នាលើដែនដីដែលសម្បូរដោយធន ធានក្នុងសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ប្រសិនបើនៅពេលណាភាគី ជម្លោះរៀបចំខ្លួនរួចហើយ ។ រដ្ឋាភិបាលទីក្រុងប៉េកាំងនិងរដ្ឋាភិបាលទីក្រុង តូក្យូ នៅតែប្រឈម មុខដ៏ក្តៅគគុកលើប្រជុំកោះតូចៗ ដែលគេស្គាល់ជាភាសា ចិនថា Diaoyu ហើយនឹងភាសាជប៉ុន Senkaku។ នៅដើមឆ្នាំនេះ ទំនាក់ទំនងរវាងចិន និងហ្វីលីពីន បានធ្លាក់ចុះបន្ទាប់ពីកប៉ាល់របស់ពួកគេ បានប្រឈមមុខដាក់គ្នា នៅដែនដីមានជម្លោះក្នុងសមុទ្រចិនខាងត្បូង។

ឧបទ្ទវហេតុនេះបានបង្កើនការព្រួយកង្វល់អន្តរជាតិជាពិសេសមកពីសហរដ្ឋអាមេ រិក ដែលមានកិច្ចព្រមព្រៀងសន្តិសុខជាមួយ ជប៉ុននិងហ្វីលីពីន។

ឧត្តមនាវីសហរដ្ឋអាមេរិក Samuel Locklear ដែលបានទៅបំពេញទស្សនកិច្ច ប្រទេសបង់ក្លាដែសនៅខែនេះ បានសរសើរកិច្ចព្រមព្រៀងទឹកដីរវាងភូមានិង បង់ក្លាដែស ហើយបានហៅកិច្ចព្រមព្រៀងនោះ ថាជាគំរូដ៏ល្អមួយដើម្បីដោះ ស្រាយជម្លោះដែនសមុទ្រជាមួយចិន។ លោកបានប្រសាសន៍ឡើងវិញនូវមនោ សញ្ចេតនាទាំងនោះកាលពីថ្ងៃអង្គារទៅ កាន់ពួកអ្នកកាសែតនៅក្នុងទីក្រុង បាងកក។

«ជម្លោះទាំងនោះត្រូវតែដោះស្រាយក្នុងរបៀបសន្តិវិធីដែលពួកគេត្រូវតែធ្វើ ដោយគ្មានការបង្ខិតបង្ខំអ្វីទេ គេត្រូវតែធ្វើយ៉ាងដូច្នេះ យើងចូលចិត្តពួកគេ ធ្វើការសម្របសម្រួលគ្នាតាមរយៈយន្តការច្បាប់។ ហើយមានយន្តការនៅទីនោះ ដើម្បីដោះស្រាយបញ្ហានេះ។ ហើយយើងសង្ឃឹមថា ភាគីដែលពាក់ព័ន្ធក្នុង បញ្ហានេះ នៅពេលដែលពួកគេពិនិត្យមើលបញ្ហានេះគិតយ៉ាងដូច្នេះ ហើយ នេះមិនមែនត្រឹមតែសមុទ្រចិនខាងកើតទេ ប៉ុន្តែសមុទ្រចិនខាងត្បូងដែរ»។

ប៉ុន្តែពួកអ្នកវិភាគ និយាយថាជម្លោះក្នុងសមុទ្រចិនខាងកើតនិងខាងត្បូងមាន លក្ខណៈ ស្មុគ្រស្មាញជាងបញ្ហាក្នុងឈូងសមុទ្រ Bengal។

ចិនជាមហាអំណាចកំពុងលេចចេញ ហើយបានទាមទារផ្ទៃសមុទ្រចិនខាងត្បូងស្ទើរ តែទាំងអស់ដោយធ្វើឲ្យ មានជម្លោះជាមួយប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់និងវៀតណាម។ រដ្ឋាភិបាលទីក្រុងប៉េកាំងនិយាយថា ខ្លួន គ្មានឆន្ទៈសុខចិត្តទទួលយកការសម្រុះសម្រួលអន្តរជាតិទេហើយ ពេញចិត្ត ចរចាទ្វេភាគី។

លោក Philip Andrews-Speed ជាអ្នកវិភាគនៃវិទ្យាស្ថានការសិក្សាថាមពល ក្នុងប្រទេសសឹង្ហបូរី និយាយថា មានកត្តាពិសេសជាច្រើនដែលនាំឲ្យប្រទេសបង់ ក្លាដែសនិងភូមា ព្រមព្រៀងគ្នា។

«ខ្ញុំគិតថា កត្តាជំរុញនៅពេលថ្មីៗនេះគឺ អាចហៅថាជាការផ្លាស់របៀប គ្រប់គ្រងរបស់រដ្ឋាភិបាលនៅក្នុងប្រទេស ភូមា រដ្ឋាភិបាលបានអនុញ្ញាតិឲ្យ មានការបើកចំហរកាន់តែខ្លាំងឡើងហើយនឹងការជឿទុកចិត្តកាន់តែខ្លាំងឡើងជាមួយ ប្រទេសបង់ក្លាដែសដែល ជាប្រទេសជិតខាងខ្លួន។ ខ្ញុំគិតថា ដោយប្រៀប ធៀបទៅនឹងជម្លោះផ្សេងទៀតដែលមានក្នុងតំបន់អាស៊ីខាងកើត លោក អ្នកមានប្រទេស២ដែលសុទ្ធជាប្រទេសក្រីក្រ។ ហើយគ្មានប្រទេសណាមួយស្វះ ស្វែងត្រួតត្រាតំបន់នោះទេ។ដូច្នេះខ្ញុំគិតថាវាជាការងាយស្រួលសម្រាប់ ប្រទេស២ ដែលមានសមភាពជាមួយគ្នា ដើម្បីឈានដល់ផលប្រយោជន៍ទាំងអស់គ្នា»។

ពួកអ្នកវិភាគឧស្ម័ននិយាយថាក្រុមហ៊ុនប្រេងនិងឧស្ម័នបរទេសជាច្រើនកំពុងសម្តែង នូវការយកចិត្តទុកដាក់ក្នុងការដេញថ្លៃក្នុងប្លុក រុករកប្រេងរបស់បង់ក្លាដែស និងភូមា។ទោះបីមានការរំភើបលើសក្តានុពលនេះក៏ដោយ លោក Andrews-Speed អតីតភូគព្ភវិទ្យាខាងការរុករកប្រេង បានព្រមានថា សេចក្តីសាទរគួរមានកម្រិត។ លោកនិយាយទៀតថា គេអាចត្រូវការពេលវេលាយូរមុនពេលគេដឹងថា តើប្រេងនិង ឧស្ម័ននោះ មានចំនួនប៉ុន្មានដែលពួកគេអាចផលិតបាន ហើយនឹងហេដ្ឋារចនា សម្ព័ន្ធអ្វី ដែលគេអាចត្រូវការសម្រាប់ដឹកជញ្ជូនវានោះ។ប្រែសម្រួលដោយ ជឹង ប៉ូជីន (VOA)

Related Articles

Back to top button
Close
Close