ចាប់​ពី​​ថ្ងៃ​ទី​៧ ​ដល់​ទី​១៤ ​ខែសី​ហា​​កម្ពុជា​​នឹង​មាន​​ភ្លៀង​​ធ្លាក់​​ពី​​បង្គួរ​​ទៅ​​ច្រើន​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (០៥ សីហា ២០១៦) ៖ ​យោងតាម​ការព្យាករណ៍​របស់​ក្រសួង​ ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា នឹងរង​នូវ​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​ចាប់ពី​ថ្ងៃទី​៧ ដល់ទី​១៤ ខែសីហា ឆ្នាំ​២០១៦ ខាងមុខនេះ ដែល​នឹងធ្វើ​ឱ្យមាន​ភ្លៀង​ធ្លាក់​១​សប្តាហ៍​។

១​សប្តាហ៍​នេះ ភ្លៀង​អាច​ធ្លាក់​ជា​បន្តបន្ទាប់​នៅ​តំបន់​មាត់សមុទ្រ ហើយ​តំបន់​វាលទំនាប និង​តំបន់​ខ្ពង់រាប នឹងមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​។
​ជាមួយគ្នា​នោះ​ក្រសួង​បាន​ បញ្ជាក់ថា ផ្លូវជាតិ​លេខ​៤​ក៏​អា​ចរង​នូវ​ជំនន់​ទឹកភ្លៀង ហើយ​តំបន់ឆ្នេរ និង​លើ​ផ្ទៃសមុទ្រ នឹងមាន​ខ្យល់​បក់​ខ្លាំង​ ទន្ទឹម​នោះ​ក្រសួង​ក៏​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ជាពិសេស​អ្នកធ្វើដំណើរ​តាម​សមុទ្រ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ​៕

1

 

 

Related Articles

Back to top button
Close
Close