​ប្រធានាធិប​តី​ហ្វីលី​ពីន​ប្រកាស​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន​​

សារព័ត៌មាន​ Cambodia News/

ហ្វីលីពីន (២៩ កក្កដា ២០១៦) ៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាន​ឈ្នះ​ឆ្នោត​ឡើងកាន់អំណាច កាលពីខែឧសភា ឆ្នាំ២០១៦ កន្លងទៅ បាន​ធ្វើ​ឲ្យ​មាន​ការ​កែ​ទម្រង់​ច្បាប់​ជាច្រើនដោយក្នុងនោះ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនផង​ដែរ។

លោកបានបញ្ជាឲ្យក្រុមមន្រ្តីប៉ូលិស បង្ក្រាបដោយប្រើធម៌ក្តៅតែម្តង  រហូត​ដល់​លោក​ត្រូវ​បាន​គេប្រសិទ្ធនាមឲ្យថា “The Punisher” ឬមានន័យថា “អ្នកដាក់ទណ្ឌកម្ម” ទៀតផង។

រូបភាពជាច្រើនសន្លឹក នៃការបាញ់ប្រហារសម្លាប់រង្គាល តាមដងផ្លូវលើឈ្មួញជួញដូរ និង​ប្រើ​ប្រាស់​គ្រឿងញៀនខុសច្បាប់ ត្រូវបានសារព័ត៌មានជា​ច្រើន​ចុះផ្សាយ ។

រូបភាពទាំងនោះ បង្ហាញថា មនុស្សមួយចំនួនដែលភាគច្រើនជាមនុស្សប្រុស ត្រូវ​បាន​បាញ់​សម្លាប់​នៅនឹងកន្លែង   ខ្លះរបូតនៅសល់តែខោក្នុង និង​ថែម​ទាំង​មាន​ចង​ដៃ​ចង​ជើង​របស់​ពួក​គេ​ទៀត​ផង។

​ប្រភពបន្តថា ការសម្លាប់យ៉ាងរង្គាលទៅលើឈ្មួញគ្រឿងញៀនខុសច្បាប់ ពេញដងផ្លូវ ប្រៀប​បី​ដូចជាសង្គ្រាមប្រឆាំងគ្រឿងញៀន  រាប់គិតចាប់ពីដើមខែកក្កដានេះតែម្តង ហើយ​ចំនួន​អ្នក​ស្លាប់​ដោយ​សារតែប្រត្តិបត្តិការក្តៅនេះ  មានជាង ៣០០​នាក់​ហើយ​ចំនួន​នេះ​នឹង​អាច​កើន​ឡើង​ទៀត​ផងដែរ៕4

​2 3 5 6

Related Articles

Back to top button
Close
Close