​ក្រសួង​​ព័ត៌​មាន​​ជំរុញ​ឱ្យ​ក្រុម​​ការ​​ងារ​​ពិនិត្យ​ការ​រិះគន់​របស់​មហា​ជន​លើ​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​

សារព័ត៌មាន Cambodia News​/

ភ្នំពេញ (២៥ កក្កដា ២០១៦ ) ៖ ​ដើម្បីពង្រឹងនិងជំរុញនូវការត្រួតពិនិត្យឡើងវិញ នូវការផ្សព្វផ្សាយព័ត៌មានរបស់ទូរ ទស្សន៍ វិទ្យុ និងកាសែត ទាក់​ទិន​នឹង​ការ​ដាក់​រូប​ភាព​ជនរងគ្រោះ និងឆ្លើយតបទៅនឹងការ រិះគន់របស់មហាជន មកលើការផ្សព្វផ្សាយនេះ ក្រសួងព័ត៌មានបានបង្កើតគណៈកម្មការការ ងារសោតទស្សន៍ ដើម្បីតាមដាន និងត្រួតពិនិត្យនូវការងារទាំងអស់នេះ និងឆ្លើយតបទៅនឹង ការរិះគន់ឬការបញ្ចេញមតិរបស់មហាជន។ ​

1កាលពី​ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជួបប្រជុំ ជាមួយគណៈកម្មការការងារសោតទស្សន៍របស់ក្រសួង ដើម្បីជំរុញឱ្យគណៈ កម្មការជ្រើសរើសសមាជិក អចិន្ត្រៃយ៍មួយ សម្រាប់តាមដានត្រួតពិនិត្យ រាល់ការផ្សព្វផ្សាយ របស់ទូរទស្សន៍ វិទ្យុ និងកាសែត លើ​បញ្ហា​ដាក់​រូបភាពជនរងគ្រោះដោយគ្មានបិទបាំង អ្វីសោះនេះ ព្រមទាំងចាំទទួល និងឆ្លើយតបរាល់ ការរិះគន់ និងការបញ្ចេញមតិរបស់មហាជន ទូទៅចំពោះបញ្ហាទាំងនេះ។

ឯកឧត្តមបន្តថា គណៈកម្មការការងារសោតទស្សន៍ របស់ក្រសួងបង្កើត ក្រុមការងារអចិន្ត្រៃយ៍ចំនួន ៣ក្រុម សម្រាប់តាមដានត្រួតពិនិត្យ និងទទួល ការ​រិះ​គន់​ពី​មហា​ជន ដោយក្រុមទីមួយទទួលផ្នែកទូរទស្សន៍ ក្រុមទីពីរទទួលផ្នែកវិទ្យុ និងក្រុម ទីបីទទួលផ្នែកកាសែត ហើយក្រុមទាំងបីនេះត្រូវធ្វើការយ៉ាងសកម្ម និ​ង​ឆ្លើយ​តប​ឱ្យបានទាន់ ពេលវេលានូវការរិះគន់ និងការបញ្ចេញមតិរបស់មហាជន។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញឱ្យទូរទស្សន៍ វិទ្យុ និងកាសែត ទាំងអស់ គួរតែផ្សព្វផ្សាយ នូវសមិទ្ធផលនានា ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​រីក​ចម្រើន​និង​ការងារផ្សេងៗ ដែលធ្វើឱ្យសង្គមជាតិ បានផល ចំណេញ ចៀសវាង ការផ្សព្វផ្សាយនូវគ្រោះថ្នាក់ចរាចរ ឃាតកម្មឧក្រិដ្ឋផ្សេងៗ ដែលបានបង្ហាញ ពីភាព អសន្តិ​សុខ​ មិនមានសន្តិភាព ធ្វើឱ្យភ្ញៀវ ទេសចរនិងអ្នកវិនិយោគគេខ្លាចរអានឹងប្រទេសយើង៕ ប្រភព​ពី​ ៖ AKP

 

Related Articles

Back to top button
Close
Close