វាយប្រហារដោយកាំបិតជប៉ុនស្លាប់ ១៩ នាក់ របួស ២៤នាក់
សារព័ត៌មាន Cambodia News/
ជប៉ុន (២៦ កក្កដា ២០១៦) ៖ តាមការចុះផ្សាយរបស់គេហទំព័រ BBC បានឲ្យដឹងថា មនុស្សចំនួន១៩នាក់ បានស្លាប់និងមនុស្ស២៤នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីបុរសដែលកាន់កាំបិតមួយបានធ្វើការវាយប្រហារនៅមណ្ឌលសុខភាព ជនពិការ Tsukui Yamayuri នៅទីក្រុង Sagamihara ប្រទេសជប៉ុនកាលពីព្រឹកថ្ងៃអង្គារនេះ។
គេហទំព័រ BBC បន្តថា ជនសង្ស័យជាបុរសអាយុជាង២០ឆ្នាំត្រូវបានចាប់ខ្លួនបន្ទាប់ពីគាត់ បានប្រគល់ខ្លួនឱ្យប៉ូលិស ហើយជនសង្ស័យនេះជាអតីតបុគ្គលិកធ្វើការនៅមណ្ឌលសុខភាពនេះ។ មូលហេតុនៃការសម្លាប់នេះ មិនត្រូវបានដឹងភ្លាមៗនៅឡើយទេ៕ ប្រភពពី ៖ BBC