កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃការធ្វើសន្និសីទព្រះពុទ្ធសាសនាអន្តរជាតិ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ កក្កដា ២០១៦) ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទព្រះពុទ្ធសាសនាអន្តរជាតិ ជាលើកដំបូងនៅពេលខាងមុខនេះ ក្រោមប្រធានបទស្ដីពី សុខដុមរមនីយកម្មព្រះពុទ្ធសានា ក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
សន្និសីទព្រះពុទ្ធសាសនាអន្តរជាតិ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ បានប្រារព្ធឡើងពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ហើយក្នុងអង្គសន្និសីទនេះ ស្ថិតក្រោមព្រះរាជាធិបតីភាពសម្ដេចព្រះមហាសុមេធាធិបតីនន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានការយាងនិមន្តនិងអញ្ជើញចូលរួមពីសំណាក់មន្ត្រីសង្ឃ ព្រះសង្ឃតំណាង ក្រសួងធម្មការ និងសាសនា ព្រមទាំងតំណាងអ្នកកាន់សាសនាព្រះពុទ្ធមកពីបណ្ដាប្រទេសក្នុងអាស៊ាន អឺរ៉ុប សរុបប្រមាណជាង២០០អង្គ/នាក់។
ការជួបជុំពុទ្ធបរិស័ទព្រះពុទ្ធសាសនាដ៏ធំនេះ ក្នុងគោលបំណងប្រមូលផ្តុំនិងជួបជុំគ្នា ពិភាក្សាលើសុខដុមនីយកម្មព្រះពុទ្ធសានា ដោយភ្ជាប់ទៅនឹងសហគមន៍សេដ្ឋកិច្ចអាស៊ាន គឺសំដៅនាំមកនូវសន្តិភាពក្នុងតំបន់និងពិភពលោក ៕