រថយន្តធំមួយបើកបុកចូលហ្វូងមនុស្សនៅទីក្រុង Nice ស្លាប់៧០នាក់
សារព័ត៌មាន Cambodia News/
បារាំង (១៥ កក្កដា ២០១៦) ៖ មនុស្សយ៉ាងតិចណាស់ចំនួន៧០នាក់បានស្លាប់កាលពីថ្ងៃ ព្រហស្បតិ៍ និងមនុស្សជិត១០០នាក់បានរងរបួសក្នុងការវាយប្រហារមួយនៅទីក្រុង Nice ប្រទេសបារាំង បន្ទាប់ពីរថយន្តធំមួយបានបើកបុកចូលហ្វូងមនុស្សដែលបានកំពុងចាក ចេញពីពិធីបុណ្យ Bastille។
ក្រុមមន្ត្រី ប៉ូលិសបាននិយាយថា មានតែអ្នកបើករថយន្តតែម្នាក់ប៉ុណ្ណោះនៅលើរថយន្តនោះ។ ខណៈដែលក្រុមមន្ត្រីបាននិយាយថា ការវាយប្រហារនោះមិនទាន់មានក្រុមណាមួយប្រកាសទទួលខុសត្រូវនោះទេ។
ការស្លាប់ មនុស្សដ៏ច្រើននេះបានកើតឡើង គឺ៨ខែបន្ទាប់ពីក្រុមជនសកម្មប្រយុទ្ធបានវាយប្រហារនៅទីក្រុង ប៉ារីស ដោយបានបណ្តាលឱ្យស្លាប់មនុស្សចំនួន១៣០នាក់៕