ប្រជា​ពល​រដ្ឋ​​ជា​​ច្រើន​​​​ទៅ​​គោរព​​វិញ្ញាណ​​ក្ខ​ន្ឋ​​សព​​លោក ​កែម ​ឡី នៅ​​ព្រឹក​​នេះ ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១១ កក្កដា ២០១៦) ៖ ​ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​ដែល​គាំទ្រ​លោក​បណ្ឌិត កែម ឡី បាន​អញ្ជើញ​ទៅ​អុជ​ធូប​គោរព​វិញ្ញាណ​ក្ខ​ន្ឋ​សព​លោក កែម ឡី ដែល​កំពុង​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ក្នុង​បរិវេណ​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។

ក្រៅពី​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​លោក កែម ឡី ទៅ​ចូលរួម​បុណ្យសព​និង​គោរព​វិញ្ញាណ​ក្ខ​ន្ឋ​លោក កែម ឡី ក៍​មាន​តំណាង​សង្គម​ស៊ី​វិល គណបក្ស​នយោបាយ​មួយ​ចំនួន​ក៍​អញ្ជើញ​ទៅ​ចូលរួម​គោរព​វិញ្ញាណ​ក្ខ​ន្ឋ​ផង​ដែរ ។

សព​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​សង្គម ​និង​នយោបាយ​ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​បង្ក​ការ​ ភ្ញាក់ផ្អើល​នៅ​លើ​ពិភពលោក ​កាលពី​ថ្ងៃ​ទី​១០ កក្កដា​ម្សិលមិញ​នេះ មិន​ទាន់​ត្រូវ​បាន​ក្រុម​គ្រួសារ​ និង​សាច់ញាតិ​លើកដាក់​មឈូស​នៅឡើយ​ទេ ៕

Capture Capture1 Capture3

Related Articles

Back to top button
Close
Close