​បទ “ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ” និង​បទ “ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន”​ត្រូវ​បាន​ហាម​ចាក់​ផ្សាយ

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៧ កក្កដា ២០១៦) ៖ នៅ​ថ្ងៃ​ទី​០៧ កក្កដា នេះ​ ក្រសួង​ព័ត៌មាន​បាន​ចេញ​លិខិត​ផ្លូវ​ការណ៍​មួយ​ទៅ​កាន់​ម្ចាស់​ស្ថានីយ​ វិទ្យុ-ទូរទស្សន៍​ទាំង​អស់​ បញ្ឈប់​ការ​ចាក់​ផ្សាយ​បទ​ចម្រៀង “ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ” របស់​លោក កែវ វាសនា និង​បទ “ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន” របស់​កញ្ញា ម៉ាលីស ដែល​កំពុង​ទទួល​ការ​រិះគន់​ពី​មនុស្ស​ភាគ​ច្រើន។

​យោង​តាម​​​លិខិត​ជាផ្លូវ​ការណ៍​ ដែល​ចុះ​ហត្ថលេខា​ដោយ ​ឯកឧត្ដម ខៀវ កាញារិទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ឱ្យ​ដឹង​ថា បទ​ចម្រៀង​ទាំង​ពីរ​បទ​ខាង​លើ មាន​ផល​ប៉ះ​ពាល់​​ខ្លាំង​​ដល់​តម្លៃ​វប្បធម៌​ជាតិ និង​មាន​អត្ថន័យ​ប្រាសចាក​ពី​ក្រម​សីលធម៌ខ្មែរយ៉ាង​​ធ្ងន់ធ្ងរ។

ក្នុង​លិខិតដដែល​ បាន​បន្ត​ថា បទ​ចម្រៀង​ទាំង​ពីរ​នេះ ពុំ​មាន​បង្កប់​អត្ថន័យ​ល្អ ដែល​មាន​គុណ​ប្រយោជន៍​ដល់​ការ​លើក​កម្ពស់ ការ​អប់រំ​សីលធម៌​សង្គម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​តម្លៃ​ស្ត្រី​ខ្មែរ​ថែម​ទៀត៕

Capture1

 

Related Articles

Back to top button
Close
Close