ធី សុវណ្ណ​ថា ផ្តល់​២​លាន​រៀល ជូន​​ម្ចាស់​​ឡាន​​ដឹក​​ចេក​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (០៧ កក្កដា ២០១៦) ៖ កាល​ពី​ម្សិល​មិញ​ ​កញ្ញា ធី សុវណ្ណ​ថា ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម​បាន​ជួប​ជាមួយ​បុរស​​អ្នកលក់​ចេក នៅ​ខេត្ត​កោះកុង​ហើយ​រួមទាំង​ផ្តល់​ថវិកា​២​លាន​រៀល​និង​ទទួលទាន​អាហារ​ ជាមួយ​គាត់​ទៀត​ផង​។ នេះ​បើ​តាម​​សារ​នៅលើ​ទំព័រ Facebook ផ្លូវការ​របស់​នាង នៅ​ថ្ងៃ​ទី​០៦ ខែកក្កដា​នេះ​។​

​ ​កញ្ញា​ធី សុវណ្ណ​ថា​ក៏​បាន​សរសេរ​នៅក្នុង​Facebook​របស់​នាង​ថា​”​នាង​ខ្ញុំ នឹង​ជួយ​ទិញ​ចេក​របស់គាត់​ទាំង​២.០០០​ស្និត​ដែល​ខូចខាត និង​ខកពេល​យកទៅ​លក់​ដោយ​អាជ្ញាធរ​ខេត្ត​កោះកុង បាន​ស្ទាក់ចាប់​ឡាន​រើ​ចេក​សង្ស័យ​ថា​បង្កប់​ឈើ​ក្រញូង តែ​រក​មិនឃើញ​ឈើ​ក្រញូង​ទេ​។

សូមបញ្ជាក់​ថា​ការប្រគល់​ប្រាក់​២​ លាន​រៀល​នេះ​កើតឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ស្នងការ​ប៉ូលិស​ខេត្ត​កោះកុង​បាន​ ប្រគ​លើ​ប្រាក់​៣​លាន​​រៀល​ជូន​អ្នក​ដឹក​ចេក​រូបនេះ បន្ទាប់​ពី​រូបភាព​យំ​សុំ​អង្វរ​អោយ​ជួយ​រក​យុត្តិធម៌​របស់​លោក​បាន​ធ្វើអោយ ​ផ្អើល​ពេញ​Facebook​៕

1 2

Related Articles

Back to top button
Close
Close