គ្រោះ​ថ្នាក់​​ចរាចរណ៍​​ថ្ងៃទី​៣​ខែកក្កដា​ស្លាប់ ​២​នាក់​របួស ​១២​នាក់​

សារព័ត៌មាន​ Cambodia News​/

​ ភ្នំពេញ​ (០៤ កក្កដា ២០១៦) ៖​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន បញ្ជាក់​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៦​មាន​ករណី​គ្រោះថ្នាក់​ ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​៧​លើក​។ ក្នុងនោះ​យប់​៥​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់​រងរបួស​ធ្ងន់​៩​នាក់ និង​របួសស្រាល​៣​នាក់​។​

របាយការណ៍​ដដែល​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៧​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១០​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៥​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៤​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ១​គ្រឿង និង​អ្នក​ថ្មើរជើង​២​នាក់​។​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើត មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​មួយ​លើក មិន​គោរព​សិទ្ធិ​២​លើក​ស្រវឹង​២​លើក​បត់​គ្រោះថ្នាក់​មួយ​លើក និង​ប្រជែង​គ្រោះថ្នាក់​មួយ​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៤​នាក់​។​

​ចំពោះ​លទ្ធិ​ផល​ត្រួតពិនិត្យ​ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៦​នេះ​សមត្ថកិច្ច​ជំនាញ​រក ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​២.៥៣២​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១.២៣៥​គ្រឿង និង​ពិន័យ​សរុប ១.២៩៧​គ្រឿង​៕

1

 

Related Articles

Back to top button
Close
Close