សម្តេច​តេ​ជោ អបអរ​ចំពោះ​បងប្អូន​ខ្មែរឥស្លាម​ ដែល​​​បញ្ចប់​​កាត​ព្វកិច្ច​​បួស​​ពេញ​​មួយខែ​​

សារព័ត៌មាន​ Cambodia News​/

ភ្នំ ​ពេញ (០៤ កក្កដា ២០១៦) ៖ សម្តេច ​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សម្តែង​ការអបអរ​ចំពោះ​បងប្អូន​ខ្មែរឥស្លាម​ទាំង​ក្នុង​និង ក្រៅប្រទេស​ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុង​ការបំពេញ​កាតព្វកិច្ច​បួស​ពេញ​មួយខែ​ដែល​ ប្រកប ដោយ​សីលធម៌​ដ៏​ថ្លៃថ្នូរ និង​ទទួលបាន​ការអប់រំ​ល្អ​បំផុត​ក្នុង​សាលា​រ៉ា​ម៉ា​ឌន​។
សម្តេច​ តេ​ជោ​ហ៊ុន សែន​បាន​ផ្ញើ​សារ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​កាលពី​ព្រលប់​ថ្ងៃទី​ ៣ ខែមិថុនា​ឆ្នាំ​២០១៦​នេះ​ថាៈ​”​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ចូលរួម​អបរ​អរសាទរ​បងប្អូន​ខ្មែរឥស្លាម​នៅក្នុង​ឱកាស​បុណ្យ​ បញ្ចប់​បួស ខែ​រ៉ា​ម៉ា​ឌន​របស់​សាសនា​ឥស្លាម នៅ​ថ្ងៃ ពុធ ទី ៦ ខែ កក្ត​ដា ឆ្នាំ ២០១៦ ខាងមុខនេះ​”​។​

​សម្តេច​តេ​ជោ​ហ៊ុន​បានបញ្ជាក់​ថាៈ​សូម​ បង​ប្អួ​ន​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​ទាំង​ក្នុង​និង ក្រៅប្រទេស​បាន​សេចក្តីសុខ និង​សប្បាយរីករាយ​ក្នុង​ថ្ងៃ​ដ៏​ល្អ​ត្រកាល​នេះ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុង​ការបំពេញ​កាតព្វកិច្ច​បួស​ពេញ​មួយខែ​ដែល​ ប្រកប ដោយ​សីលធម៌​ដ៏​ថ្លៃថ្នូរ និង​ទទួលបាន​ការអប់រំ​ល្អ​បំផុត​ក្នុង​សាលា​រ៉ា​ម៉ា​ឌន​លើ​ផ្នែក​គោលជំហរ ស្មារតី អារម្មណ៍ ពាក្យសំដី អាកប្បកិរិយា ដើម្បី​ក្លាយជា​ពលរដ្ឋ​ដ៏​ល្អ​ក្នុងសង្គម និង​ក្នុង​កិច្ចទំនាក់ទំនង​ល្អ​ជាមួយ​សមាជិក​ក្នុងសង្គម បន្ទាប់ពី​បាន​ទំនាក់ទំនង​ល្អជា​មួយ​ព្រះ​អ​ល់​ឡោះ​។​

​សូម​អ​ល់​ឡោះ ​មេត្តា​ទទួលយក​អំពើ​ល្អ​ទាំងឡាយ​របស់​បងប្អូន និង សូមមេត្តា​ប្រែក្លាយ​អំពើ​ល្អ​ទាំងនេះ​ទៅជា​សកម្មភាព​ជាក់ស្តែង បន្ទាប់ពី​ខែ​រ៉ា​ម៉ា​ឌន​នេះ​ទៅ​។ សូម​ជូនពរ សិរី​មង្គល វិបុល​សុខ និង សូម​ទទួលបាន​នូវ​ព​លា​នុ​ភាពខ្លាំង​ក្លា ប្រាជ្ញា​ឈ្លាសវៃ និង​សុខ​ភាពល្អ​បរិបូរណ៍​គ្រប់ៗ​គ្នា​៕

12

 

 

Related Articles

Back to top button
Close
Close