គ្រោះ​ថ្នាក់​​ចរាចរណ៍​​ថ្ងៃ​​ទី​​៣០​​​​មិថុនា ​​ស្លាប់​៤​នាក់ ​របួសធ្ងន់​ស្រាល ​១៦​នាក់​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (០១ កក្កដា ២០១៦) ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក (យប់ ៥លើក) បណ្ដាលអោយមនុស្សស្លាប់ ៤នាក់ ( ប្រុស ) រងរបួសធ្ងន់ ៧នាក់ ( ស្រី ៣នាក់ ) និងរបួសស្រាល ៩នាក់ ( ស្រី ៧នាក់ ) ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៩លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៦គ្រឿង រួមមាន ម៉ូតូចំនួន ៨គ្រឿង រថយន្តធុនតូច ចំនួន ៥គ្រឿង និងយានផ្សេងៗ ចំនួន ៣គ្រឿង។

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ២លើក ( ស្លាប់ ១នាក់ ) ,មិនប្រកាន់ស្ដាំ ២លើក ( ស្លាប់ ២នាក់ ) , មិនគោរពសិទ្ធិ ២លើក ប្រជែងគ្រោះថ្នាក់ ១លើក ( ស្លាប់ ១នាក់ )ស្រវឹង ១លើក និងកត្តាយានយន្ត ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៥នាក់ ( យប់ ៤នាក់ ) ។

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន រាជធានីភ្នំពេញ ២លើក ស្លាប់ ១នាក់ របួស ១នាក់ ខេត្តកំពង់ធំ ១លើក ស្លាប់ ១នាក់ របួស ២នាក់ ( ស្រី ១នាក់ ) ខេត្តប៉ៃលិន ១លើក ស្លាប់ ១នាក់ និងខេត្តបន្ទាយមានជ័យ ១លើក ស្លាប់ ១នាក់ ៕

 

 

 

 

Related Articles

Back to top button
Close
Close