តុលាការ​ពុំ​ទាន់​សម្រេច​បណ្ដឹង ធី សុវណ្ណ​ថា ប្ដឹង​កឹម ​សុខា

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៨ មិថុនា ២០១៦) ៖ បន្ទាប់ពីកញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជននិងកិច្ចការសង្គម និង ជា​អ្នក​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដាក់​ពាក្យ​បណ្ដឹងប្ដឹងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដោយ​​ទាម​ទារ​សំណង​ជំងឺចិត្តចំនួនមួយលានដុល្លារ រហូតដល់មកពេលនេះ តុលាការពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ។

លោក សាំង វណ្ណះ មេធាវីតំណាងកញ្ញា ធី សុវណ្ណថា បញ្ជាក់កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ថា រហូតមកទល់ពេលនេះ តុលា​ការពុំទាន់សម្រេចចំពោះបណ្ដឹងនេះ នៅឡើយទេ ។ លោក បន្ថែមថា ព្រះរាជអាជ្ញារង ទទួលបន្ទុកសំណុំរឿងនេះ កំពុង​ចាត់​ការ​តាម​នីតិវិធី ។

គួររំលឹកថា កាលពីថ្ងៃ២៧ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ កញ្ញា ធី សុវណ្ណថា បានចូលបំភ្លឺក្នុងនាមដើមបណ្ដឹង ចំពោះ​សំណុំ​រឿង​ខ្សែ​អាត់សំឡេងសន្ទនាគ្នារវាងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និង កញ្ញា ខុម ចាន់​តារ៉ាទី ហៅស្រីមុំ ដែលបានចោទប្រកាន់កញ្ញា ធី សុវណ្ណថា ថា បោកប្រាស់យកប្រាក់មូលនីធិអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ យក​ទៅ​ទិញ​ឡាន​និងផ្ទះ៕

3

 

Related Articles

Back to top button
Close
Close