កម្ពុជា​អាច​នឹង​ប្រើ​សត្វ​កណ្តុរដើម្បី​ជួយ​ដោះ​មីន​​នៅ​ថ្ងៃ​ខាង​មុខ​​នេះ​​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ (២២ មិថុនា ២០១៦) ៖ អង្គការ​អា​ប៉ូ​ប៉ូ​បាន​ និយាយ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​សប៊ុក​ របស់​ខ្លួន​ថា​ សត្វ​កណ្តុរ​អាហ្វ្រិក​១៤​ក្បាល បានចាប់ផ្តើម​ហិត​រក​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​​កាលពី​ថ្ងៃ​ ទី​៣​ខែ​ឧសភា​លើ​ផ្ទៃដី​៨,៩​ហិកតា មុន​ពេល​បោសសម្អាត​ការដ្ឋាន​ទាំងស្រុង​ក្នុង​ស្រុក​វ៉ារិន ខេត្ត​សៀមរាប​កន្លងទៅ​។

លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​មានប្រសាសន៍​បាន​បញ្ជាក់​ប្រាប់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយ​ថា​ សត្វ​កណ្តុរ​​បាន​ជួយ​ពួក​គេ​រកឃើញ​គ្រាប់មីន​ក្នុង​ដី និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​១៣​គ្រាប់ ភាគច្រើន​ជា​មីន​ប្រឆាំង​មនុស្ស​ប្រភេទ​៧២​អា ធ្វើ​នៅ​ប្រទេស​ចិន ដែល​ត្រូវបាន​ប្រើ​ជា​ញឹកញាប់​ដោយ​ខ្មែរក្រហម​។​

លោក រតនា បាន​បន្ដថា លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​អំពី​សមត្ថភាព​របស់​សត្វកណ្តុរ​បាន​នៅឡើយ​ទេ ​ពីព្រោះ​គម្រោង​នេះ​ស្ថិត​ក្នុង​ដំណាក់​ការសាកល្បង​នៅឡើយ ប៉ុន្តែ​រហូត​មកដល់ពេលនេះ “​លទ្ធផល​វិជ្ជមាន​ណាស់​”​។​

គួរបញ្ជាក់​ថា អង្គការ​អា​ប៉ូ​ប៉ូ​បានចាប់ផ្តើម​បង្ហាត់​សត្វ​កណ្តុរ​ឲ្យ​ដោះមីន​នៅ​ប្រទេស ​តង់​ហ្សា​នីក្នុង​ឆ្នាំ​២០០៨​និង​បាន​បោសសម្អាត​​ចម្ការ​មីន​ដោយ​ជោគជ័យ​នៅ ​ប្រទេស​ម៉ូ​ហ្សំ​ប៊ិក និង​ប្រទេស​អង់​ហ្គោឡា​នៅ​ឆ្នាំ​២០១០​។ នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៣​អង្គការ​នេះ​ទទួល​​បាន​ការអនុញ្ញាត​ឱ្យ​ ចាប់ផ្តើម​សាកល្បង​នៅ​ប្រទេស​កម្ពុជា​៕

5

 

 

Related Articles

Back to top button
Close
Close