សម្តេច​តេជោ ​ចូល​រួមពិ​ធី​រំលឹក​ខួប​​លើក​ទី​៩​ ទិវា​អតីត​យុទ្ធជន​កម្ពុជា​​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២១ មិថុនា ២០១៦) ៖ នៅព្រឹក​ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា និង សម្តេចកិតិ្ត​ព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញ​ជាអធិបតី នៅក្នុងពិធីរំលឹក​ខួបលើកទី៩ ទិវាអតីតយុទ្ធជនកម្ពុជា ដែលប្រារព្ធឡើង នៅសាលមហោ​ស្រពកោះពេជ្រ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ សម្តេច​តេជោ នាយករដ្ឋមន្រ្តី ត្រូវបាន​បង្ហាញសាធារណៈជន ទូទៅ ជាមួយនឹង​សម្លៀកបំពាក់ យោធា ។

ទិវាអតីត ​យុទ្ធជន​កម្ពុជា ត្រូវបានធ្វើឡើង​ដើម្បីរំឭកដល់គំរូ​វីរភាពដ៏អង់​អាចក្លាហាន មោះមុត និងគុណបំណាច់ដ៏​ធំធេងរបស់​វីរយុទ្ធជន-យុទ្ធនារី នៃកងកម្លាំង​ប្រដាប់អាវុធ និងប្រជា​ពលរដ្ឋគ្រប់​ស្រទាប់ ដែលបានធ្វើ​ពលិកម្ម​បូជាសាច់​ស្រស់ឈាម​ស្រស់ ដើម្បីបុព្វហេតុ​ជាតិមាតុភូមិ៕

Capture

Related Articles

Back to top button
Close
Close