ក្រសួងព័ត៌មានរម្លឹកជាថ្មី​​ដល់សារព័ត៌មានឲ្យ​​បញ្ឈប់នូវការចុះផ្សាយ​​​រូបភាពហិង្សា

ដោយ៖ ហេង នាង

Cambodia News

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានក្រើន រម្លឹកជាថ្មីម្តងទៀតដល់ចាងហ្វាងការផ្សាយ របស់ កាសែត ព្រឹត្តបត្រ និងទស្សនាវដ្តី នានា ឲ្យបញ្ឈប់ការចុះផ្សាយរូបភាពហិង្សានានាដូចជាគ្រោះ ថ្នាក់ចរាចរណ៍ដ៏រន្ធត់ និងរូបភាពឧក្រិដ្ឋកម្ម និងអំពើហិង្សា លើស្ត្រី និងកុមារដោយមិនបានបិទបាំង អត្តសញ្ញាណជនរងគ្រោះនៅលើទំព័ររបស់ខ្លួន ដែលការហាមប្រាមបែបនេះបានធ្វើឡើងជាច្រើន ដងរួចទៅហើយ។

កន្លងមកក្រសួងព័ត៌មានបានកត់សម្គាល់ថា អង្គភាព សារព័ត៌មានមួយចំនួនមិនបានយកចិត្តទុកដាក់ ចំពោះសេចក្តីណែនាំរបស់ក្រសួងស្តីពីការចុះផ្សាយ រូបភាពហិង្សាលើទំព័រកាសែត ឬបង្ហោះតាម គេហទំព័រនោះឡើយ។ ទង្វើបែបនេះកឺប្រាសចាកពីសីលធម៌ វិជ្ជាជីវៈ និង ច្បាប់ស្តីពីរបបសារព័ត៌មាន ម្យ៉ាងទៀតគឺវាបានធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តជនរងគ្រោះ ទៀតផង។

គួរកត់សម្គាល់ថា ក្រសួងព័ត៌មានបានចេញសេចក្តីណែនាំមិនឲ្យចុះផ្សាយរូបភាពហិង្សានេះជាច្រើន លើកច្រើនសារមកហើយ ប៉ុន្តែ រូបភាពទាំងនោះនៅតែមាននៅលើទំព័រសារព័ត៌មានមួយចំនួន ដដែល។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ស្ថានទូតបារាំងប្រចាំក្រុងភ្នំពេញបានចេញសេចក្តីថ្លែង ការណ៍មួយដោយសម្តែងការមិនសប្បាយចិត្តចំពោះការចុះផ្សាយរូបភាពជនជាតិបារាំងដែលត្រូវ បានគេបាញ់សម្លាប់នៅតាមដងផ្លូវ៕

Related Articles

Back to top button
Close
Close