សម្តេច​តេ​ជោ ​អំ​ពាវ​​នាវ​​កុំ​​ឲ្យ​​ភ្នាល់​​បាល់ ​​ខណៈ​​អ៊ឺរ៉ុប​​កំពុង​​ប្រកួត​​​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (១៦ មិថុនា ២០១៦) ៖ នៅក្នុង​ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល នៅថ្ងៃព្រហស្បតិ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា  បាន​អំពាវនាវកុំឲ្យមានការភ្នាល់បាល់ ខណៈដែលការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់អ៊ឺរ៉ុបកំពុងតែប្រព្រឹត្តិទៅនៅប្រទេសបា​រាំង។

សម្តេច ហ៊ុន សែន ផ្ទាល់​ក៏​ បានតាមដានព្រឹត្តិការណ៍ប្រកួតបាល់ទាត់អ៊ឺរ៉ុបដណ្តើមពានរង្វាន់អ៊ឺរ៉ុបឆ្នាំ ដែល​ ប្រទេស​បារាំង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដោយ​ប្រព្រឹត្តិ​ទៅ​រយៈ​មួយ​ខែចាប់តាំងពីក្នុងខែឧសភាមកបាន ​ថ្លែងថា “គ្រាន់តែមើលបានហើយកុំភ្នាល់។ ប្រយ័ត្ន​ភ្នាល់​ហើយ​ចាញ់​លុយ​អស់​សុំ​ឲ្យ​សម្តេច​ជួយៗ​អត់​បាន​ទេ​និយាយ​គ្នា​ឲ្យ​ហើយ”៕

Capture

 

 

 

 

 

 

Related Articles

Back to top button
Close
Close