ក្រសួងធម្មការតាមរកមុខសង្ឃកំហូចយកមកអប់រំក្រោយបង្ហោះរូបអាក្រាត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ មិថុនា ២០១៦) ៖ ក្រសួង ធម្មការនិងសាសនាព្រមជាមួយ គណៈសង្ឃនាយកបាន និងកំពុងតាមស្វែងរកព្រះភិក្ខុអគ្គមុន្នីវ៉ាស៊ីណាន ដែលបានបង្ហោះរូបអាក្រាតកាយ និងវីដេអូសេពកាមលើហ្វេសប៊ុក ដើម្បីយកមកអប់រំតាមធម្មវិន័យ នៃពុទ្ធសាសនា ។ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន ហ្វ្រេសញូរ។
លោក សេង សុមុន្នី អ្នកនាំពាក្យ ក្រសួង ធម្មការនិងសាសនា បានឲ្យដឹងថា គណៈសង្ឃនាយកទាំងពីរគណៈបានជួបប្រជុំ ជាមួយថ្នាក់ដឹកនាំក្រសួងធម្មការដើម្បីតាមដាន ស្វែងរកព្រះសង្ឃ វ៉ា ស៊ីណានយកមកស៊ើបសួរថា មានអាការៈដូចម្ដេចនិងចាត់ចែងអប់រំ លើកទឹកចិត្តឱ្យជាសះស្បើយឡើងវិញទៅតាមអ្វីដែលជាធម្មវិន័យ នៃព្រះពុទ្ធសាសនា។
លោក សេង សុមុន្នី បន្តថា តែបើមិនអាចអប់រំបានទេខាងគណៈសង្ឃនឹងអនុម័តគ្នា ធ្វើការផ្សឹកព្រះសង្ឃអង្គនេះដើម្បីកុំឱ្យមានការប៉ះពាល់ដល់តម្លៃ ព្រះពុទ្ធសាសនាតទៅទៀត។
សូមរំលឹកថាកាលពីពេលថ្មីៗនេះព្រះ ភិក្ខុអគ្គមុន្នីវ៉ាស៊ីណានបាន បង្ហោះរូបភាពអាក្រាត និងថតវីដេអូសេពកាមខ្លួនឯងបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដែលមានប្រជាពលរដ្ឋ ក៍ដូចជាពុទ្ធបរិស័ទជាច្រើន បានលើកឡើងនូវការរិះគន់ថា បណ្ដាលឱ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា យ៉ាងខ្លាំងក្លា៕