ចន ច័ន្ទលក្ខិណា គាំទ្រអោយមានការស្វែងរកយុត្តិធម៌ដល់ ពៅ បញ្ញាពេជ្រ
សារប័ត៌មាន Cambodia News/
កម្សាន្ត (១៣ មិថុនា ២០១៦) ៖ នៅលើគណនេយ្យផ្លូវការរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរគាំទ្រយ៉ាងពេញទំហឹងដើម្បីអោយ ពៅ បញ្ញាពេជ្រ ទទួលបាននូវយុត្តិធម៌ដូចគ្នានឹងករណីរបស់ ខុម ច័ន្ទតារ៉ាទី ហៅស្រីមុំ ដោយអ្នកនាងហាក់មានជំនឿចិត្តខ្ពស់ផងដែរថាករណីរបស់ ពៅ បញ្ញាពេជ្រ គឺពិតជាមានការយកចិត្តទុកដាក់ឡើងវិញ។
នេះជាលើកទី១ ដែលអ្នកនាង ចន ច័ន្ទលក្ខិណា ហ៊ានចេញមុខអំពាវនាវអោយមានយុត្តិធម៌លើសិល្បការិនីរងគ្រោះ គឺកញ្ញា ពៅ បញ្ញាពេជ្រ ក្នុងពេលដែលសំណុំរឿងបាញ់ប្រហារមកលើរូបនាងមិនត្រូវបានដោះស្រាយអស់ជិត១០ឆ្នាំ។
អ្នកនាង ចន ច័ន្ទលក្ខិណា បញ្ជាក់ថា ជនដៃដល់និងក្រុមអ្នកពាក់ព័ន្ធគួរតែធ្វើដំណោះស្រាយណាមួយអោយសមនឹងអ្វីដែល ពៅ បញ្ញាពេជ្រ ចង់បានដូចជាផ្ដល់សំណង ឬផ្ដល់លទ្ធភាពអោយនាងបានរស់ដោយស្រួលបន្ទាប់ពីធ្លាក់ខ្លួនជាជនពិការ។
អ្នកនាងនៅតែរំពឹងថាក្រោយការលើកទឹកចិត្តដល់ ខុម ចាន់តារ៉ាទី អោយមានយុត្តិធម៌ គឺនារីរងគ្រោះផ្សេងទៀតដូចជា ពៅ បញ្ញាពេជ្រ ពិតជាមានការលើកទឹកចិត្តបែបនេះដូចគ្នា៕