កងរាជអាវុធហត្ថបង្ហាញមុខសញ្ញាចោរគាស់ទូរ ATM តាមធនាគារ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ មិដុនា ២០១៦) ៖ កាលពីព្រឹកថ្ងៃទី០៨ ខែមិថុនា ម្សិលមិញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការប្រកាសនៅលើទំព័រហ្វេសប៊ុក របស់ខ្លួន ដោយបានបង្ហាញពីមុខសញ្ញាគាស់ទូរ ATM តាមធនាគារ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ សហការណ៍គ្នារាយការណ៍ទៅកាន់សមត្ថកិច្ចអាវុធហត្ថ ដើម្បីតាមចាប់ខ្លួនជនល្មើសនោះ យកមកផ្តន្ទាទោស។
ប្រសិនបើបងប្អូនបានឃើញ ឬក៏ស្គាល់ជនដូចរូបខាងក្រោមនេះ សូមរាយការណ៍ទៅកាន់លេខ 012 66 77 98, 096 766 77 98 និង 097 766 77 98។ រាល់ព័ត៌មាន ដែលបងប្អូនផ្តល់ឱ្យ ត្រូវបានរក្សាការសម្ងាត់ និងមានរង្វាន់លេីកទឹកចិត្ត ក្នុងករណីចាប់ជនល្មេីសបាន៕