សាលា​រាជ​ធានី​​​ភ្នំពេញ ចាប់ផ្តើម​​ដាក់​​ពង្រាយ​​ស្លាក​​បម្រាម​​ឆ្កែ​​ជុះអាចម៍​លើ​​សួនច្បារ​

សារប័ត៌មាន​ Cambodia news/

ភ្នំពេញ (០៦ មិថុនា ២០១៦ ៖ ពេល​នេះសាលា​រាជធានី​ភ្នំពេញ ដាក់​ពង្រាយ​ស្លាក​បម្រាម​ឆ្កែ​ជុះអាចម៍លើ​សួនច្បារ​ចំនួន​១៦​ស្លាក សម្រាប់​ជំហាន​ដំបូង មាន​ដូច​ជា សួន​វិមាន​ឯករាជ្យ​៤​ស្លាក សួន​សម្តេច​ហ៊ុន សែន ៤​ស្លាក​, សួន​ច័ន្ទ​ឆៃ​យ៉ា​២​ស្លាក និង​សួនច្បារ​តាម​មាត់ទន្លេ​ចំនួន​៦​ស្លាក ។

តាម​ផែនការរបស់​សាលា​រាជធានី​ភ្នំពេញ នឹង​ដាក់​ពង្រាយ​ស្លាក​បម្រាម​ឆ្កែ​ជុះនោម​នេះ នៅ​គ្រប់​សួនច្បារ​ដែល​មាន​ចំនួន​៦៧​ទីតាំង ព្រោះ​តាម​ការ​កត់សម្គាល់​កន្លង​មក មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​បាន​បណ្តើរ​ឆ្កែ​ឲ្យ​ជុះនោម​តាម​សួនច្បារ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​អនាម័យ​ក្នុង​រាជធានី​ភ្នំពេញ​តែ​ម្តង។

បច្ចុប្បន្ន​សាលា​រាជធានី​ភ្នំពេញ​បាន​សង្កេត​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​បាន​បណ្តើរ​សត្វ​ឆ្កែ​ដែល​ខ្លួន​ចិញ្ចឹម​ឲ្យ​ទៅ​ជុះនោម​លើ​សួនច្បារ​ដ៏​ស្រស់​ស្អាត ដែល​ទទួល​បានការ​ថែទាំ​ពីសា​លា​រាជធានី​ភ្នំពេញ បង្ក​ឲ្យ​មាន​ក្លិនស្អុយ ឆ្អេះឆ្អាប​ប៉ះពាល់​ដល់​បរិស្ថាន សណ្តាប់ធ្នាប់ សោភ័ណ​ភាព​ទីក្រុង និង​បង្ហាញ​ពី​កង្វះខាត​ការ​យល់​ដឹង​ក្នុង​ការ​ចូលរួម​សម្អាត​ទីក្រុង ។

​គួរ​រំលឹក​ថា កាលពី​ពេល​ថ្មី​ៗ​នេះ លោក មាន ចាន់​យ៉ា​ដា នាយក​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សម្រាប់​វិធានការ​ជំហាន​ដំបូង​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​តម្រូវ​ឲ្យ​សន្តិសុខ​ដែល​ប្រចាំការ​គោលដៅ​តាម​សួនច្បារ ត្រូវ​មានការ​អប់រំ​ណែនាំ​ឲ្យ​បញ្ឈប់​ដឹក​ឆ្កែ​ឲ្យ​ទៅ​ជុះនោម​លើ​សួន​បន្ត​ទៀត និង​ដាក់​ស្លាក​បម្រាម​ដឹក​ឆ្កែ​នៅ​លើ​សួន ហើយ​សម្រាប់​ជំហាន​បន្ទាប់​នឹង​មានការ​ផាកពិន័យ​តែ​ម្តង ប្រសិនបើ​មានការ​អប់រំ​ហើយ នៅ​តែ​មិន​ស្តាប់​នោះ ៕

Capture

 

 

Related Articles

Back to top button
Close
Close