កូរ៉េខាងជើងខាងនិយាយថានឹងមិនមានការផ្លាស់ប្ដូររបៀបដឹកនាំប្រទេសឡើយ
ប្រទេសកូរ៉េខាងជើងបដិសេធដាច់ខាតចំពោះ របាយការណ៍ថាមេដឹកនាំវ័យក្មេងរបស់ខ្លួនកំពុងតែមានផែនការនឹងធ្វើការផ្លាស់ប្ដូររបបដឹក នាំឲ្យប្លែកពីអតីតកាល។
ប្រទេសកូរ៉េខាងត្បូងបានសម្ដែងនូវក្ដីសង្ឃឹមថាលោក Kim Jong Un នឹងអនុវត្តកំណែទម្រង់របបទៅជាប្រជាធិបតេយ្យ ហើយនឹងបើក ចំហទ្វារនៃសេដ្ឋកិច្ចរបស់ខ្លួនដែលគ្រប់គ្រងដោយរដ្ឋ នោះ។
ទស្សនៈនេះបានលេចឮឡើងខណៈដែលលោក Kim Jong Un បានបង្ហាញកិច្ចការផ្ទាល់ខ្លួនជាសាធារណៈ ដោយអនុញ្ញាតឲ្យគេថតរូបភាព របស់លោកនៅតាមទៅកន្លែងកម្សាន្តនិង ការទៅចូលរួមក្នុងពិធីប្រគំតន្រ្តីទំនើបជាមួយភរិយាវ័យក្មេងរបស់ លោក។
យ៉ាងណាមិញ ប្រទេសកូរ៉េខាងជើងបានផ្សាយក្នុងព័ត៌មានថាសេចក្ដីសង្ឃឹមណាមួយ ថានឹងមានការផ្លាស់ប្ដូរនោះ គឺសុបិនក្នុងភាពឆោតល្ងង់ ហើយបន្តទៀតថា លោក Kim Jong Un នឹងដឹកនាំតាមគោលនយោបាយដែលបន្សល់ទុកដោយឱពុករបស់ខ្លួន។ (Radio Australia)