ភ្លៀង ផ្គរ រន្ទះ កើតមានឡើងនៅលើផ្ទៃសមុទ្រចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃពុធ
សារព័ត៌មានយុវវ័យថ្មី/
ភ្នំពេញ (៣០ ឧសភា ២០១៦) ៖ យោងតាមគេហទំព័រ Cambodiameteo.com ក្នុងផ្នែកប្រកាសអាសន្ន ក្រសួងធនធានទឹកបានបង្ហាញពីការរំពឹងទុកថា ចាប់ពីថ្ងៃច័ន្ទ ទី ៣០ ខែឧសភា នេះ រហូតដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០១៦ ៣ថ្ងៃជាប់ៗគ្នា ខ្យល់បក់ខ្លាំងនឹងកើតឡើង នៅលើឆ្នេរសមុទ្រ នឹង នៅលើផ្ទៃសមុទ្រ បូករួមជាមួយបាតុភូត ផ្គរ រន្ទះ ដែលក្នុងនោះ រលកសមុទ្រអាចមានកំពស់ចាប់ពី ១.៥0ម៉ែត ទៅ ២.៥ម៉ែត។
តាម រយៈការព្យាការណ៏នេះ សូមអោយប្រជានេសាទនិងអ្នកទេសចរណ៏ដែលនិយមកំសាន្តតាមសមុទ្រកោះ សូមបង្កើនការប្រុង ប្រយ័ត្ន រឺផ្អាកសកម្មភាពក្នុងអំឡុងពេលការព្យាករណនេះ៕