សម្តេចតេជោ ៖ កម្ពុជានៅតែទទួលរងឥទ្ធិពល អំពើហិង្សាលើកុមារទោះបីខំកាត់បន្ថយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ ឧសភា ២០១៦) ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា ទោះបីជាមានការ ខិតខំប្រឹងប្រែង និងទទួលបានស្នាដៃ ជាច្រើនក៏ដោយ ប៉ុន្តែកម្ពុជានៅតែបន្ត ទទួលរងនូវឥទ្ធិពលនិងផលប៉ះពាល់ពីអំពើហិង្សាលើកុមារដដែល។
នេះ បើយោងតាមសារលិខិតរបស់សម្ដេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាចុះនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ក្នុងឱកាសខួបលើកទី៦៧ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី១៥ ទិវាពិភពលោកប្រឆាំង ពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៦។
សារលិខិតរបស់សម្ដេច បានបន្តថា ស្ថានភាព នេះបានបង្ក ឲ្យមានបញ្ហាប្រឈមជាច្រើន ដល់ជនរងគ្រោះ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិ ដោយធ្វើឲ្យខូចសុខភាពប៉ះពាល់ ដល់ផ្លូវកាយ ផ្លូវចិត្តនិងស្មារតី បោះបង់ការសិក្សា បាត់បង់ការងារ ខូតកិត្តិយស ផ្ទាល់ខ្លួននិងគ្រួសារ បំផ្លាញទ្រព្យសម្បត្តិគ្រួសារ ប្រឈមនឹងផ្លូវច្បាប់ គ្រោះថ្នាក់ដល់អាយុជីវិត បង្កផលប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម“។
លិខិត បន្ថែមថា ដើម្បីបន្តចូលរួមការពារនិងលើកកម្ពស់ការអនុវត្តអនុសញ្ញា ស្ដីសិទ្ធិកុមារនៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ភាគីពាក់ព័ន្ធត្រូវតែយល់ដឹង និងពង្រឹងការអនុវត្តច្បាប់ ស្ដីពីការទប់ស្កាត់ អំពើហិង្សា ក្នុងគ្រួសារ។
ប្រភពដដែលបន្ត ថា ត្រូវយល់ដឹង ដល់ប្រជាពលរដ្ឋក្នុង កំណត់អត្តសញ្ញាណ អំពើហិង្សាលើកុមារ និងការលើកកម្ពស់ ការយល់ដឹងចំពោះ ផលប៉ះពាល់អវិជ្ជមាន នៃអំពើហិង្សា និងការផ្ដល់ភាពក្លាហាន ដល់កុមារ និងគ្រួសារ ៕