ក្រឡាប់​ទូក​ដឹក​ជន​អន្តោប្រវេសន៍​ ចាក់​មនុស្ស​រាប់​រយ​អ្នក​ចូល​ក្នុង​សមុទ្រ​

សារព័ត៌មាន​ Cambodia News/

អន្ត​ជាតិ​ (២៧ ឧសភា ២០១៦) ៖ កាលពីថ្មីនេះនៅសមុទ្រមួយឯប្រទេស Libya ទូកនេសាទមួយគ្រឿង ដែលផ្ទុកទៅដោយជនអន្ដោប្រវេសន៍ បាន​ក្រឡាប់​លិច​ចូល​ទៅ​សមុទ្រ​ ធ្វើ​ឲ្យ​ទាហាន​ជើង​ទឹក កែនគ្នីគ្នាមកជួយយ៉ាងប្រញាប់ប្រញាល់។ 

ដំបូងឡើយគេឃើញមានទូកនេសាទ ឈើតូចមួយធ្វើដំណើរមក ហើយ​ផ្ទុក​ជន​អន្ដោប្រវេសន៍​ប្រហែល​៥៥០​នាក់​នៅ​លើនោះ ដោយ​ពួក​គេ​មាន​សញ្ជាតិ​ខុសៗ​គ្នា។ ដោយផ្ទុកមនុស្សច្រើនលើសកំណត់ ទូកនេសាទក៏រៀងពិបាកធ្វើដំណើរបន្ដិចនោះដែរ។

មួយសន្ទុះក្រោយមកទូកនោះក៏ក្រឡាប់ ចាក់អ្នកជិះទាំងអស់ចូលសមុទ្រ តែម្ដងដោយមានអ្នកខិតខំហែលទឹកស្វែងរកជំនួយ ខ្លះទៀតខិតខំវារតោងទូក ដើម្បី​ចាំ​ការ​សង្គ្រោះមកដល់។

ដោយសំណាងល្អ នាវារបស់ទាហានជើងទឹកក៏នៅជិតនោះដែរ ធ្វើឲទាហានទាំងអស់នោះប្រើទូកសង្គ្រោះផង យកអាវពោងឲផង ដើម្បី​ជួយ​ពូក​គេ​ឲ្យ​រួច​ផុត​ពី​សេចក្ដី​ស្លាប់។ មិនតែប៉ុននោះ គេក៏បានប្រើឧទ្ធម្ភាគចក្រដាក់ពង្រាយ ដើម្បីជួយសង្គ្រោះស្រង់មនុស្សពីទឹកផងដែរ។

បើទោះជាខំប្រឹងយ៉ាងណាក៏ដោយ ការសង្គ្រោះគឺមិនបានជួយជីវិតគ្រប់គ្នានោះទេ ព្រោះ​តែ​មាន​ជន​អន្ដោ​ប្រវេសន៍​ចំនួន ​៥​នាក់​បាន​បាត់​បង់​ជីវិត​ក្នុង​ហេតុ​ការណ៍​លិច​ទូកមួយនេះ៕

TOPSHOT - This handout picture released on May 25, 2016 by the Italian Navy (Marina Militare) shows the shipwreck of an overcrowded boat of migrants off the Libyan coast today. At least seven migrants have drowned after the heavily overcrowded boat they were sailing on overturned, the Italian navy said. The navy said 500 people had been pulled to safety and seven bodies recovered, but rescue operations were continuing and the death toll could rise. The navy's Bettica patrol boat spotted "a boat in precarious conditions off the coast of Libya with numerous migrants aboard," it said in a statement. / AFP PHOTO / MARINA MILITARE AND AFP PHOTO / STR / RESTRICTED TO EDITORIAL USE - MANDATORY CREDIT "AFP PHOTO / MARINA MILITARE" - NO MARKETING NO ADVERTISING CAMPAIGNS - DISTRIBUTED AS A SERVICE TO CLIENTS STR/AFP/Getty Images

Related Articles

Back to top button
Close
Close