ឪពុកតិរច្ឆានចាប់រំលោភកូនស្រីខ្លួនឯងបានពីរដងសមត្ថកិច្ចចាប់ខ្លួនបញ្ជួនមកស្នងការនគរបាល
សារព័ត៌មាន Cambodia News/
ស្វាយរៀង (២៥ ឧសភា ២០១៦) ៖ ឪពុកចិត្តតិរច្ឆានចាប់កូនស្រីខ្លួនឯងរំលាភបានចំនួនពីរដងត្រូវកូនទ្រាំមិនបាននិយាយប្រាប់អ៊ំុប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនបញ្ជូនមកស្នងការនគបាលខេត្តចាត់ការបន្ត។
ហេតុការណ៍ចុះឃាត់ខ្លួនជនសង្ស័យដែលរំលាភកូនឯងនេះបានធ្វើឡើងកាលពីថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៦។
តាមសមត្ថកិច្ចបានអោយដឹងថាឪពុកតិរច្ឆានរំលាភកូនឯងនេះឈ្មោះឈឹម វ៉ាន់នី អាយុ៣៦ឆ្ នាំរស់នៅភូមិឃុំខាងលើ។
បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរបន្តនៅស្នងការនគរបាលខេត្ត។សូមបញ្ជាក់ថាជនរងគ្រោះរងការរំលោភពីឪពុកនេះជាកូនច្បងក្នុងចំណោះបងប្អូន៥នាក់នៅក្នុងបន្ទុកគ្រួសារ៕