កុមា​រា​​ម្នាក់​​ជិះ​​កង់​​ឆ្លង​ផ្លូវ​ ត្រូវ​​រ​ថយន្ត​​ដឹក​​ដី​​បុក​​កិន​​បែក​ក្បាល​​ស្លាប់​

សារព័ត៌មាន​​ Cambodia News/

កណ្តាល ( ២៣ ឧសភា ២០១៦) ៖ ​កាល​ពី​​វេលា​ម៉ោង​១១ ​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែឧសភា​កុមា​រា​ម្នាក់​បាន​ជិះ​កង់​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​ដឹក​ដី​បុក​​កិន ​បែក​ ក្បាល​ស្លាប់​យ៉ាង​អាណោច​អា​ធ​ម័​បំផុត​ លើ​ផ្លូវ​លេខ​១១០​ស្ថិត​ក្នុងភូមិ​ឫស្សីស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។ 

កុមា ​រា​រង​គ្រោះ​ឈ្មោះ ពៅ​លី​ហួ ភេទ​ប្រុស អាយុ​ ៦ឆ្នាំ ជា​សិស្ស​រស់នៅ​ក្នុង​បន្ទុក​ជាមួយ​ឪពុក​ឈ្មោះ ពៅ ធា អាយុ ​៣៧​ឆ្នាំ​ម្ដាយ​ឈ្មោះ ឡឹ​ង សម័យ អាយុ ​៣៣ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​។

តាម​ប្រភព​បាន​និយាយ​ថា​មុន​ពេល​កើតហេតុ ​គេ​ឃើញ​កុមា​រា​រង​គ្រោះ​ជិះ​ កង់​​​ឆ្លងផ្លូវ​ពី​ខាងស្តាំ​ទៅ​ខាងឆ្វេង​ដៃ​ក្នុង​ទិស​ដៅ​ពី​កើត​ ទៅ​លិច​ ខណៈ​ឆ្លង​ជិត​ដល់​ចិញ្ចើម​ផ្លូវ​ស្រាប់តែ​ រថយន្ត​ដឹក​ដី​ម៉ាក​នី​សាន់ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-8743 បើកបរ​​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​បុក​ កុមា​រា​រង​គ្រោះ​ដែល​កំពុង​ជិះ​កង់​ពេញទំហឹង​​ និង​​កិន​បែកក្បាល​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​។

ចំណែក​រថយន្ត​បង្ក ​ក្រោយ​បើក​បុក​កុមា​រា​រង​គ្រោះ​រួច មិន​បាន​ឈប់​ទេ​បន្ថែម​ល្បឿន​បើកមុខ​ប្រហែល ៥០០​ម៉ែត្រ អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​​បន្សល់​ទុក​តែ​រថយន្ត​នៅ​ទីនោះ​។

បន្ទាប់ ​កើតហេតុ​កម្លាំង​នគរបាល​ជំនាញ​សហ​ការណ៍​ជាមួយ​នគរបាល​ប៉ុស្តិ៍​ ចុះ​ធ្វើការ​វាស់វែង​យក​រថយន្ត និង​កង់​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាម​ នីតិវិធី​ រីឯ​សាកសព​កុមា​រា​រង​គ្រោះ​ក្រោយ​ពី​ធ្វើ​កំណត់ហេតុ ក៏​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Capture

Capture

Related Articles

Back to top button
Close
Close