គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៦ ឧសភា ស្លាប់៤ របួសធ្ងន់-ស្រាល៩
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៧ ឧសភា ២០១៦) ៖ កាលពីថ្ងៃទី១៦ ឧសភា ២០១៦ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងចំនួន៩លើក យប់៤លើក មនុស្សស្លាប់៤នាក់ រងរបួសធ្ងន់៧នាក់ (ស្រីម្នាក់) និងរបួសស្រាល២នាក់ ។ នេះយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ។
ក្នុង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឱ្យខូចខាតយានយន្តសរុបចំនួន១៧គ្រឿង រួមមានម៉ូតូចំនួន១២គ្រឿង រថយន្តធុនតូចចំនួន៥គ្រឿង ។
ចំពោះ មូលហេតុបណ្តាលឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក មិនគោរពសិទ្ធិ២លើក ស្រវឹង១លើក ប្រជែង១លើក បត់គ្រោះថ្នាក់១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៦នាក់ យប់២នាក់ ។
គ្រោះថ្នាក់លើ ដងផ្លូវ រួមមានផ្លូវជាតិចំនួន៧លើក ផ្លូវខេត្ត-ក្រុងចំនួន១លើក និងផ្លូវលំចំនួន១លើក ដោយឡែក យានយន្តដែលបង្កហេតុ រួមមានម៉ូតូ៧លើក រថយន្តធុនតូច២លើក។
ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមានខេត្តកំពង់ស្ពឺ២លើក ស្លាប់២នាក់របួសម្នាក់ ខេត្តព្រះវិហារ ១លើក ស្លាប់ម្នាក់ របួស២នាក់ និងខេត្តត្បូងឃ្មុំ១លើក ស្លាប់ម្នាក់ របួស២នាក់៕