ក្រសួងសាធារណការគ្រោងចាត់វិធានការនានាលើរថយន្តផ្ទុកលើសចំណុះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ( ១៦ ឧសភា ២០១៦) ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន គ្រោងចាត់វិធានការលើរថយន្តដែលផ្ទុកលើសទម្ងន់ និងការកែច្នៃយានយន្តខុសបទដ្ឋានបច្ចេកទេសដោយមិនទទួលបានការផ្តល់ សិទ្ធិអនុញ្ញាតត្រឹមត្រូវ ។
ការគ្រោងចាត់វិធានការនេះ គឺបន្ទាប់ពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ដឹកនាំកិច្ចប្រជុំស្តីពីការដឹកជញ្ជូនលើសទម្ងន់ និងការពង្រឹងវិធានការទប់ស្កាត់ កាលពីថ្ងៃទី១២ ខែឧសភា នៅទីស្តីការក្រសួង ។
កិច្ចប្រជុំ នេះមានគោលបំណងដើម្បីពិភាក្សាអំពីបញ្ហាដែលទាក់ទងទៅ នឹងការផ្ទុកលើសចំណុះ ការកែច្នៃដំឡើងយានយន្តខុសបទដ្ឋាន ស្ដង់ដាបច្ចេកទេសដែលមានចែងនៅក្នុងច្បាប់ និងពិភាក្សាពីវិធានការសមស្របដែលត្រូវអនុវត្ត ។
ក្នុង កិច្ចប្រជុំ ក៏បានពិភាក្សាពីការរៀបចំចេញស្ទីគ័រអនុញ្ញាតពិសេសសម្រាប់បិទ សម្គាល់រថយន្តដឹកទំនិញ ដែលបានត្រួតពិនិត្យត្រឹមត្រូវ និងទទួលបានការអនុញ្ញាតពីក្រសួង។
ការកែសម្រួលខ្លឹមសារ អនុក្រឹត្យលេខ១៨០ ពាក់ព័ន្ធនឹងការដឹកលើសទម្ងន់ និងបទដ្ឋានបច្ចេកទេសនៃការកែច្នៃយានយន្ត ។ ការលុបបំបាត់ភ្លើងរថយន្តដែលបាញ់បញ្ច្រាសទៅក្រោម ធ្វើឲ្យប៉ះពាល់ដល់ការមើលផ្លូវរបស់អ្នកបើកបរយានយន្តនៅពីក្រោយនា ពេលយប់ផងដែរ ៕