ក្រសួង​​ធន​​ធាន​​ទឹក​ប្រកាស​​​ឲ្យ​​ប្រុង​ប្រយ័ត្ន​​​​​​ផ្គរ​​រន្ទះ​​ និង​​ខ្យល់​​​កន្ត្រាក់​

សារព័ត៌មាន​ Cambodia News​/
ភ្នំ​ពេញ (១១ ឧសភា ២០១៦) ៖ ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ​​​នៅ​ថ្ងៃ​​នេះ​បាន​ប្រកាស​ឲ្យ​ដឹង​​ថា ចាប់​ពី​​ថ្ងៃ​ទី​១១ ​ដល់​ថ្ងៃ​ទី​​១៨ ខែ​ឧសភា ឆ្នាំ​២០១៨​ ខាង​មុខ​​​ ​សីតុណ្ហភាព​មាន​ការ​ធ្លាក់​ចុះ​បន្តិច គឺ​នៅ​តំបន់​ទំនាប​មាន​ពី ៣៦ ដល់ ៣៨​អង្សា​សេ តំបន់​ខ្ពង់​រាប មាន​ពី ៣៥ ដល់​៣៧ អង្សា​សេ និង​តំបន់​មាត់​សមុទ្រ​មាន​ពី​៣៤ ដល់ ​៣៦​អង្សា​សេ​។

ចំណែក ​ឯ ​ស្ថាន​ភាព​​ទឹក​ភ្លៀង​វិញ ​នៅ​តំបន់​​វាល​ទំនាប និង​តំបន់​មាត់​សមុទ្រ​ អាច​នឹង​​មាន​ភ្លៀង​​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​ច្រើន និង​នៅ​តំបន់​​ខ្ពង់រាប​ អាច​នឹង​មាន​ភ្លៀង​ធ្លាយ​រាយប៉ាយ​​ពី​មធ្យម​ទៅ​ច្រើន​។ ហើយ​ក្នុង​នោះ ​ក្រសួង​​​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​​មាន​ការ​ប្រុងប្រយ័ត្ន​​ខ្ពស់​ចំពោះ​ បាតុភូត​ផ្គរ ​រន្ទះ និង​ខ្យល់​​កន្ត្រាក់ ​នៅ​​ពេល​មេឃ​រក​កល​ភ្លៀង ជា​ពិសេស​​នៅ​តំបន់​វាល​ទំនាប និង​​តំបន់​ខ្ពង់​រាប៕​
1
3

Related Articles

Back to top button
Close
Close