គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១០ ឧសភា ស្លាប់ ៣នាក់ របួសធ្ងន់ស្រាល ៨នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ ឧសភា ២០១៦) ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នង ការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន ៧លើក ក្នុងនោះយប់ ៣លើក បណ្ដាលអោយមនុស្សស្លាប់ ៣នាក់( ស្រី ១នាក់) រងរបួសធ្ងន់ ៦នាក់ (ស្រី៣នាក់) និងរបួសស្រាល ២នាក់ (ស្រី១នាក់) ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៧លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៣គ្រឿង រួមមាន ម៉ូតូចំនួន ៩គ្រឿង, រថយន្តធុនតូច ៣គ្រឿង , រថយន្តធុនធំ ១គ្រឿង ។
ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក (ស្លាប់ ១នាក់) , ស្រវឹង ២លើក (ស្លាប់ ២នាក់) , មិនប្រកាន់ស្តាំ ១លើក ,បត់គ្រោះថ្នាក់ ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍ ចំនួន ១០នាក់ (យប់ ៤នាក់ ) ៕