សម្តេច ហ៊ុន សែន មានមោទនៈភាពដែលកម្ពុជាគ្មានជម្លោះជនជាតិ និងសាសនា
សារព័ត៌មាន Cambodia News/
កំពង់ចាម (០៦ ឧសភា ២០១៦) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញនូវមោទនៈភាពថា សម្តេចសម្បាយរីករាយណាស់ដែលកម្ពុជាគ្មានជម្លោះជនជាតិ និង សាសនា ដែលជាចំណុចសំខាន់បំផុតនៃសុខដុមបនិយកម្មរវាងជនជាតិនិងសាសនានៅ កម្ពុជា ។
សម្តេចបានមានប្រសាសន៍នៅក្នុងពិធីបញ្ចុះខណ្ឌសីមា ព្រះវិហារវត្តកែវមុនី(ហៅវត្តថ្មី)នៅក្នុងឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦។
សម្តេចបន្តថា៖ “នេះជាការសម្បាយរីករាយដែលខ្ញុំព្រះករុណាមើលឃើញថាជាទិដ្ឋភាព សង្គមមួយដែលយើងត្រូវតែការពារឲ្យខានតែបាននូវបញ្ហាជាតិសាសន៍ និង សាសនា ដែលទាមទារនូវការរួបរួមគ្នា ព្រោះសាសនាទាំងអស់មិនបានប្រដៅមនុស្សឲ្យធ្វើអំពើអាក្រក់នោះទេ ហើ យម្យ៉ាងទៀតការខុសគ្នាអំពីជាតិសាសន៍ ការខុសគ្នាអំពីសាសនាមិនមែនជាឧបសគ្គរារាំងនៃការអភិ វឌ្ឍរបស់ប្រទេសជាតិនោះទេ” ។
គួរបញ្ចាក់ ថាព្រះវិហារវត្តកែវមុនីជាសមិទ្ធផលដែលប្រសូត្រចេញពីកម្លាំងមហា សាមគ្គី របស់ប្រជាជនជិតឆ្ងាយ សប្បុរសជននានាក្រោមការដឹកនាំរបស់ព្រះគ្រូចៅអធិការ និង គណៈកម្មការវត្ត ដោយបានចំណាយថវិកាសាងសង់ជាង២៤១.៧១៩ដុល្លារ ។ វត្តកែវមុនីហៅវត្តថ្មីមានប្រវត្តិកកើតឡើងក្នុង ព.ស ២៤៨៩ ក្នុងឆ្នាំ ១៩៤៦ មានទីតាំងស្ថិតនៅខាងជើងទន្លេមេគង្គ ត្រង់ព្រំប្រទល់ភូមិអង្គរបានទី៨ ទី៩ នៅក្នុងឃុំ អង្គបាន ស្រុកកងមាស ខេត្ត កំពង់ចាម ៕