ទូរសព្ទ័ Iphone 6s អាចការពារម្ចាស់រួចផុតពីគ្រោះថ្នាក់ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ មេសា ២០១៦) ៖ កាលពីរសៀលថ្ងៃទី២៧ខែមេសា ក្រុងភ្នំពេញ មានភាពភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹង ប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងញៀន ដោយមានការបាញ់ប្រហារ យ៉ាងកក្រើកនៅក្នុង ទីក្រុងភ្នំពេញ នៅទឹកដីខណ្ឌទួលគោក ស្ថិត រង្វង់មូលcamco city នៅផ្ទះ ជនល្មើសមួយកន្លែង តាមផ្លូវលេខ៣៥១ សង្កាត់បឹងកក់ទី១ រយៈពេលជាច្រើនម៉ោង នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។
រឹតតែរន្ធត់ តែជា សំណាងល្អនោះមន្រ្តីអាវុធហត្ថម្នាក់ កុំអីអាចនឹងរងគ្រោះបាក់ភ្លៅ ដោយសារតែ គ្រាប់កាំ ភ្លើងពីសំណាក់ក្រុមឧក្រិដ្ឋជន តែត្រូវ ទូរស័ព្ទដៃស្មាតហ្វូន iPhone របស់លោក ២ គ្រឿង ដែល បានដាក់នៅក្នុងហោប៉ៅនោះ រងគ្រាប់ជំនួសវិញ ។ ស្មាតហ្វូន iPhone ២ គ្រឿង នោះ (iPhone 6 Plus និងមួយគ្រឿងទៀត ទំនងជា iPhone 4) ត្រូវបានគេ មើលឃើញជាក់ស្តែងឲ្យដឹងថា រងនូវ ការខូចខាតផ្នែកខាងក្រោយ និងខ្ទេចកញ្ចក់អេក្រង់ ផ្នែកខាងមុខ។
ជាលទ្ធផល មន្រ្តីអាវុធហត្ថម្នាក់ ឈ្មោះ ទៀង ករុណ ជានាយរងការិយាល័យប្រឆាំងគ្រឿងញៀន នោះបានស្លាប់បាត់បង់ជីវិត ក្រោយពីក្រុមជួញដូរគ្រឿងញៀន បាញ់តបត ចំរូបលោក ខណៈពេល ដែលមេក្លោងគ្រឿងញៀនម្នាក់ ក៏ត្រូវបានមន្រ្តីសមត្ថកិច្ច បាញ់សម្លាប់នៅនឹងកន្លែង និងចាប់បានជនល្មើស៥នាក់រួមរថយន្យអូឌីមួយគ្រឿង អាវុធតូច ធំ មួយចំនួន៕