“ខ្ញុំជាយុវជន​គំរូ​កម្ពុជា​” លើកទី១ នឹង​ឈប់​ទទួល​ការ​ចុះ​ឈ្មោះ​នៅ​ម៉ោង ១២:00​ យប់​នេះ

សារព័ត៌មាន​ Cambodia News/

ភ្នំ ​ពេញ (០៤ មេសា ២០១៦) ៖ “ខ្ញុំជាយុវជនគំរូកម្ពុជា” លើកទី១ – I am a Role Model នឹងឈប់​ទទួលការចុះឈ្មោះនៅម៉ោង ១២:00 យប់នេះ (៣ មេសា ២០១៦)។ សូមដាក់ពាក្យ និង Upload ឯកសារប្រកួតប្រជែងអោយបានរួសរាន់។ ជាពិសេស ប្អូនៗ​យុវជន សូម​កុំអោ​យ​ឱកាស​នេះកន្លងផុតអោយសោះ!

ការបោះឆ្នោត (Voting) គឺបើកជាសាធារណៈនៅគេហទំព័រសម្តេចតេជោនៅម៉ោង ៧:00 ព្រឹក ថ្ងៃទី ៤-៥ មេសា ២០១៦ ( http://samdechhunsen.gov.kh) ដើម្បីជ្រើសរើស (Top 10)។ នៅថ្ងៃទី ៦-៧ គឺប្រកួត (Top 10) នៅលើទំព័រ Facebook សម្តេច​​តេជោ ដើម្បីជ្រើសរើសយក (Top 1) គឺបេក្ខជនដែលទទួលបាន LIKES ច្រើនជាងគេបំផុត!។ ចំពោះ​បេក្ខ​ជន​ដែល​មាន​បំណងចូលរួមប្រកួតលើកទី ២ សូមត្រៀមរៀបចំផលិតឯកសារអោយបានរួចស្រេចជាមុន។

សូមជូនពរបេក្ខជន និងបេក្ខនារីទាំងអស់ ទទួលជោគជ័យទាំងក្នុងសកម្មភាពគំរូបម្រើសង្គម និង​ក្នុង​ការ​ប្រកួត​ប្រជែង​ដ៏ពិសេស​​នេះ !

1

 

Related Articles

Back to top button
Close
Close