ស្រ្តី​​ម្នាក់​​ត្រូវ​​ជន​​មិន​​ស្គាល់​​មុខ​​ចាក់​​​​​ស្លាប់​​

ភ្នំពេញ៖ ស្ត្រីមេម៉ាយម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណ ចូលទៅសង្រ្គប់ចាក់១កាំបិត ចំគល់ដោះខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅ នឹងកន្លែងកើតហេតុ ខណៈកំពុងតែដេកនៅក្នុងផ្ទះ ជាមួយកូនតូចម្នាក់។

ហេតុការណ៍នេះ កើត ឡើងកាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី៥ ធ្នូ ២០១២ ស្ថិតនៅក្នុងលំនៅឋាន របស់ជនរងគ្រោះ ភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីនគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សង ប្រឹម ភេទស្រី អាយុ ៣៥ឆ្នាំ មានមុខរបរ ជាកម្មកររោងចក្រ មានកូន ២នាក់ ប្រុស១ ស្រី១ នៅក្នុងបន្ទុក ជាស្រី្តមេម៉ាយ រស់នៅក្នុងភូមិ សង្កាត់កើតហេតុ រងរបួស ត្រង់គល់ដោះខាងឆ្វេង និងដាច់ម្រាមដៃខាងស្តាំមួយ ដោយសារនាងខ្ទប់និងរង ពេលជនសង្ស័យចាក់ ចំណែកឯជនសង្ស័យវិញ បន្ទាប់ពីសម្លាប់ស្រ្តីរងគ្រោះរួចហើយ បានរត់គេចខ្លួនបាត់។

មុនពេលកើតហេតុ ស្រ្តីរងគ្រោះបន្ទាប់ពីវិលត្រឡប់ មកពីធ្វើការវិញរោងចក្រកាត់ដេរវិញ ក៏បានចូលទៅដេកជាធម្មតា ជាមួយនឹងកូនតូចម្នាក់ លុះដល់ម៉ោងប្រមាណជា ១០និង៣០នាទីយប់ ក៏មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ ចូលទៅក្នុងផ្ទះ ហើយមានការប្រតាយប្រតប់ជាមួយនឹងនាង ពេលនោះជនរងគ្រោះ បានស្រែកហៅម៉ែ ល្វើយៗ ក៏ឮដល់ប្អូនប្រុស ដែលមានលំនៅឋានក្បែនោះ ក៏លោតពីលើគ្រែ ចុះទៅមើលបងស្រី ប៉ុន្តែពេលចុះទៅដល់ ស្រាប់តែប្រទះឃើញ បងស្រីដេក ស្លាប់ក្នុងថ្លុងឈាមបាត់ទៅហើយ ។ រួចហើយក៏រាយការណ៍ ប្រាប់នគរបាលមូលដ្ឋាន ឲ្យជួយអន្តរាគមន៍ ។

នគរបាលមូលដ្ឋាន បន្ទាប់ពីទទួលដំណឹងក៏ ចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានជនសង្ស័យ ធ្វើសកម្មភាពចាក់សម្លាប់ គឺជាករណីឃាតកម្ម ដែលគ្រោងទុកជាមុន ។ នគរបាលកំពុងតែធ្វើការស្រាវជ្រាវ ដើម្បីឈានទៅឃាត់ខ្លួនជនដៃដល់ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

ដោយ៖ ហេង នាង

សពស្ត្រីរងគ្រោះដែលត្រូវជនមិនស្គាល់មុខចាក់សម្លាប់ (រូប dap) ។

Related Articles

Back to top button
Close
Close