ឯកឧត្តម ខៀវ កាញារីទ្ធ សំណូ​មពរ​​ឲ្យ​មាន​ជំនួប​​រវាង​នាយក​​រដ្ឋ​មន្ត្រី ​និង​​អ្នក​​កាសែត​​មួយ​​ឆ្នាំ​ម្តង​

សារព័ត៌មាន​ Cambodia News/
ភ្នំពេញ (៣០ មីនា ២០១៦) ៖​ រដ្ឋមន្ត្រី ​ក្រសួងព័ត៌មាន ឯកឧត្តម​ ខៀវ កាញារីទ្ធ បាន​សំណូម​ពរ​ដល់​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រៀបចំឲ្យមាន​ជំនួប​ជារៀងរាល់​ឆ្នាំ​រវាងប្រមុខ​រដ្ឋាភិបាល និង​ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា។ ឯកឧត្តម​បន្តថា ជំនួប​ ប្រចាំ​ឆ្នាំ​រវាង​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងអ្នកសារព័ត៌មាន នឹងត្រូវជ្រើសរើសយកថ្ងៃ កាសែតខ្មែរចេញលើកដំបូង ប៉ុន្តែមិនទាន់ច្បាស់ថា ថ្ងៃ​ណា​នោះ​ទេ ដោយសារតែមានការលើកឡើងខុសៗគ្នា។

ឯកឧត្តម ​​បាន​លើក​ឡើង​បែបនេះ ក្នុងសុន្ទរកថា​នាពិធី​ប្រគល់​ពាន​រង្វាន់ «សន្តិភាព និង​ការអភិវឌ្ឃ» ជូន​ដល់​សម្តេច ហ៊ុន សែន ពី​សំណាក់​សហព័ន្ធ​អ្នក​សារព័ត៌មាន​អាស៊ាន (UMA) កាល​ពី​ថ្ងៃ​ទី​២៩ មីនា ឆ្នាំ​២០១៦៕ ដោយ​៖ យុវវ័យថ្មី​
2
1345

Related Articles

Back to top button
Close
Close