អ្នកមានម្នាក់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ស៊ីដាច់ផ្លូវឯកទិសមួយទាំងមូល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ មីនា ២០១៦) ៖ ប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវលេខ៥៩៨”ហៅផ្លូវជា សុផារ៉ា”បានរិះគន់ម្ចាស់រោងការនិងអាជ្ញាធរចំពោះការសង់រោងការមួយ កន្លែងដែលបានបិទផ្លូវឯកទិសមួយទាំងស្រុងមិនអាចធ្វើចរាចរណ៍បានរយ :ពេលបីថ្ងៃកន្លងមកហើយបណ្តាលឲ្យការធ្វើដំណើរកកស្ទះពិបាក ខ្លាំងណាស់។
រោងការនោះត្រូវបានប្រជាពលរដ្ឋប្រាប់ថាជា របស់ ថៅកែលក់រថយន្តដ៍ធំនៅរាជធានីភ្នំពេញនិងជាប់សែសាច់ញាតិលោកនាយឧ ត្តមសេនីយយោធាម្នាក់ផង។
ប្រជាពលរដ្ឋបានសុំឲ្យអាជ្ញាធរ គិតគូរពីបញ្ហាសុខទុក្ខរបស់មនុស្សភាគច្រើនដែលឆ្លងកាត់តាមបណ្តោយ ផ្លូវនេះ។ក្នុងនោះពួកគាត់បានសុំឲ្យមន្ត្រីមូលដ្ឋានអនុវត្តតាម គោលការណ៍សាលារាជធានីភ្នំពេញដែលបានកំណត់ការតំឡើងរោងការឬរោងបុណ្យ ត្រូវទុកច្រកសម្រាប់យានយន្តគ្របើប្រភេទអាចធ្វើដំណើរឆ្លងកាត់បាន ៕

