សម្តេច ហ៊ុន សែន ៖ ថ្ងៃនេះគឺជាខួបទី ៤៦ នៃថ្ងៃដែល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ
សារប័ត៌មាន Cambodia News/
ភ្នំពេញ(១៨ មីនា ២០១៦) ៖ សម្តេចតេជោ បានមានប្រសាសន៍ថា ថ្ងៃនេះគឺជាខួបទី ៤៦ (១៨ មីនា ១៩៧០ -១៨ មីនា ២០១៦) នៃថ្ងៃដែល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ ហើយគឺជាការចាប់ផ្តើមនៃសង្រ្គាមស៊ីវិលនៅកម្ពុជា។
លទ្ឋផលនៃរដ្ឋប្រហារ គឺបានធ្វើអោយមានសង្រ្គាមរាំរៃដែលបណ្តាលអោយបាត់បង់ជីវិតមនុស្ស សត្វ និងទ្រព្យសមត្តិជាច្រើន ហើយបន្តរហូតមកដល់របបសាហាវយង់ឃ្នង ប៉ុល ពត (១៧ មេសា ១៩៧៥- ៧ មករា ១៩៧៩)។
រូបភាពមួយចំនួនខាងក្រោមអំពីវិបត្តិសង្រ្គាមក្នុងរបប លន់ នល់ គឺអាចបញ្ជាក់ច្បាស់លទ្ឋផលសង្រ្គាម ដែលបង្កអោយមានភាពភ័យខ្លាច និងវិនាសកម្មដែលបានបំផ្លាញជីវិតមនុស្ស និងការរស់នៅ ព្រមទាំងបានបំផ្លាញនូវអនាគតយុវជនជាច្រើនលាននាក់ទៀតផង។ សូមជនរួមជាតិចូលរួមថែរក្សាសន្តិភាព ដើម្បីប្រទេសជាតិយើងកាន់តែរីកចម្រើនទៅមុខ ៕