ថ្ងៃទី១៥ មីនា បង្កើនការរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ មីនា ២០១៦) ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីជូនដំណឹង បញ្ជាក់សាជាថ្មីថា នៅថ្ងៃទី១៥ មីនា ២០១៦ ខាងមុខ នឹងបង្កើនការរឹតបន្តឹងថែមទៀត នូវសកម្មភាពត្រួតពិនិត្យ ការផាកពិន័យ យ៉ាងម៉ឺងម៉ាត់ចំពោះអ្នកបើក ទោចក្រយាន មិនពាក់មួកសុវត្ថិភាព ការបើកលើសល្បឿនកំណត់ ការបើកក្រោមឥទ្ធិពលជាតិស្រវឹង…។ល។