សម្តេច ហ៊ុន សែន អំពាវនាវឲ្យគ្រូពង្រឹងសមត្ថភាពដើម្បីលុបបំបាត់ការមាក់ងាយសញ្ញាបត្រគ្មានតម្លៃ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ មីនា ២០១៦) ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងជាថ្មីថា អ្នកនយោបាយខ្លះបានមើលងាយតម្លៃសញ្ញាបត្រនៅ កម្ពុជា ហេតុនេះ សម្តេចបានអំពាវនាវឲ្យគ្រូបង្រៀនពង្រឹងសមត្ថភាពខ្លួនដើម្បីលុប បំបាត់ នូវការមាក់ងាយនេះ។
សម្តេចបានលើក ឡើងបែបនេះក្នុងពិធីចែកសញ្ញាបត្រដល់គ្រូបញ្ចប់ការសិក្សាគរុកោសល្យដែលធ្វើ ឡើងនៅ វិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី០៩ មីនា។
សម្តេច ហ៊ុន សែន បានលើកឡើងជាថ្មីថា អ្នកដែលរៀននៅក្រៅប្រទេសមិនប្រាកដថាពូកែជាងអ្នករៀននៅ ក្នុងស្រុកនោះទេ។ សម្តេច នាយករដ្ឋមន្រ្តីទទួលស្គាល់ថាអ្នករៀននៅក្រៅស្រុកអាច ប្រើប្រាស់ភាសាបានល្អជាងអ្នកក្នុងស្រុក ប៉ុន្តែសម្តេចបានប្រៀបធៀបថា”កុំថាឡើយមនុស្ស ឆ្កែក៏ចេះភាសាដែរ”។ សម្តេចចាត់ទុកការលើកឡើងរបស់អ្នកនយោបាយថាសញ្ញាបត្រស្រុកខ្មែរ គ្មាន តម្លៃជា”ការឈឺចាប់មួយ”។
សម្តេចបានបញ្ជាក់ថា “អ្វី ដែលជាការមាក់ងាយ ការប្រមាថថាសញ្ញាបត្រនៅកម្ពុជាគ្មានតម្លៃ គឺនឹងត្រូវលុបបំបាត់តាមរយៈនៃការខិតខំពង្រឹងគុណភាពរបស់យើង ព្រោះយើងទទួលការប្រមាថយ៉ាងធ្ងន់ពីសំណាក់អ្នកនយោបាយខ្លះថាសញ្ញាបត្រ នៅក្នុងប្រទេសរបស់យើង គ្មានតម្លៃ”៕