វេទិកា​ពិ​គ្រោះ​យោបល់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​

សារព័ត៌មាន​​ Cambodia News​/

ដោយ ៖ ហេង នាង​/

ភ្នំ​ពេញ (២៥ កុម្ភៈ ២០១៦) ៖ នៅ​ថ្ងៃទី២៥​ កុម្ភៈ​នេះ វិទ្យាស្ថាន​សារគមនាគ​មន៍​កម្ពុជា​ (CCI) វិទ្យាស្ថាន​តស៊ូ​មតិ និង​គោល នយោបាយ ​(API) ​ ក្លឹបអ្នក​កាសែតកម្ពុជា (CCJ) មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) និង​មណ្ឌល​ព័ត៌​មាន​ស្ត្រី​កម្ពុជា​(WMC)​ បាន​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន នៅ​ភោជនីយដ្ឋាន​អ័​រ​គី​ដេ​។​

​​វេទិកា​ពិគ្រោះ​យោបល់​ស្តីពី​សិទ្ធិ​ ទទួលបាន​ព័ត៌មាន​ ដែល​រៀប​ចំ​នៅ​ថ្ងៃ​នេះ​ មាន​ការ​ចូល​រួម​​រវាង​អ្នក​ពាក់ព័ន្ធ​​មកពីស្ថាប័ន​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ​រួម​ទាំង​​​អ្នកសារព័ត៌មាន ដែល​មក​ពី​ស្ថាប័ន​ផ្សេងផង​ដែរ។

ការជួបជុំគ្នា ​នៅក្នុង​វេទិកា​ពិគ្រោះ​យោបល់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាននេះ ​រៀប​ចំ​ធ្វើ​ឡើង​​ក្នុង​គោលបំណង ជួយ​លើកកម្ពស់​ការយល់ដឹង​អំពីការ​ទទួលបាន​ព័ត៌មាន​សាធារណៈ និង​គោលការណ៍​អន្តរជាតិ​នៃ​សិទ្ធិ​ទទួលបាន​ព័ត៌មាន និងការ​ប្រមូល​មតិយោលបល ដើម្បី​គាំទ្រ​ដល់​ដំណើរ​ការធ្វើ​សេចក្តីព្រាងច្បាប់​ ស្តីពី សិទ្ធិ​ទទួលបាន​ព័ត៌មានសម្រាប់​បង្ហាញ​ទៅ​រដ្ឋាភិបាល​។

សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៣ ក្រសួង​ព័ត៌មាន បានចាប់ផ្តើម​តាក់តែង​បង្កើត​សេចក្តីព្រាងច្បាប់​ស្តីពី សិទ្ធិ​ទទួល​ព័ត៌មាន ដែល​មាន​៤​ជំពូក និង​២០​មាត្រា​ ដោយ​សហការ​ជាមួយ​អង្គការ UNESCO និង​ស្ថាប័ន​ពាក់ព័ន្ធ​ ក្រោយ​ជំនួយ​ឧ​ត្ត​ម្ភ​ថវិកា និង​បច្ចេកទេស​ពី​ប្រទេស​ស៊ុយអែត​ ហើយ​សេចក្តីព្រាងច្បាប់​នេះ គ្រោង​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០១៦​​៕

រូប​ពី​៖ វិទ្យាស្ថាន​សារគមនាគ​មន៍​កម្ពុជា​ (CCI)។
រូប​ពី​៖ វិទ្យាស្ថាន​សារគមនាគ​មន៍​កម្ពុជា​ (CCI)។

 

Related Articles

Back to top button
Close
Close