ក្រសួងធនធានទឹកជូនដំណឹងពីស្ថានភាពអាកាសធាតុនៅរដូវប្រាំងនិងដើមរដូវវស្សាក្នុងឆ្នាំ២០១៦
សារព័ត៌មានយុវវ័យថ្មី/
ភ្នំពេញ (១៨ កុម្ភៈ ២០១៦) ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែកុម្ភៈ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុក្នុងប្រទេស កម្ពុជា នៅរដូវប្រាំងនិងដើមរដូវវស្សាក្នុងឆ្នាំ២០១៦នេះ។
សេចក្តីជូនដំណឹងបញ្ជាក់ថា បាតុភូតធម្មជាតិនឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា មានស្ថានភាពដូចជា៖
នៅ រដូវប្រាំង ៖ ក្នុងខែមីនា និងខែមេសា ធាតុអាកាសនឹងក្តៅហួតហែងខ្លាំង បរិមាណទឹកភ្លៀងកក់ខែមានចំនួនតិចតួច ហើយបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នឹងកើតឡើងច្រើន។
នៅ ដើមរដូវវស្សាចាប់ពីខែឧសភា ដល់ខែកក្កដា មានភ្លៀងតិច មានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។ កូនរដូវប្រាំងនឹងកើតមាន ចាប់ពីពាក់កណ្តាលខែកក្កដា ដល់ចុងខែកក្កដា។
របាយទឹកភ្លៀង នឹងចាប់ផ្តើមធ្លាក់ច្រើន ហើយរាយប៉ាយបានល្អ ចាប់ពីពាក់កណ្តាលរដូវវស្សា រហូតដល់ចុងរដូវវស្សា (ចាប់ពីខែសីហា ដល់ចុងខែវិច្ឆិកា)៕