ជនណាពុំព្រម ទូទាត់រូបិយវត្ថុ មានតម្លៃ នីត្យានុកូល និងមានតេជានុភាព នៅកម្ពុជា នឹងត្រូវពិន័យជាប្រាក់ ស្មើរ ១០០ដងនៃទឹកប្រាក់ពុំព្រមទូទាត់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ កុម្ភៈ ២០១៦) ៖ ដូចមានចែងក្នុងមាត្រាទី៤៣ និង ៦៤ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិ នៃកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ។
ក្នុងពេលដែលមិនបានដកចេញពីច រាចរទេនោះ ក្រដាសប្រាក់ ដែលបោះផ្សាយដោយធនាគារកណ្តាល គឺជារូបិយវត្ថុមានតម្លៃនីត្យានុកូលក្នុងព្រះរាជាណាចក្រកម្ពុជា និងមានតេជានុភាពធ្វើសេរីកាគ្មានព្រំដែន។
ជន ណាពុំព្រមទូទាត់រូបិយវត្ថុដែលមានតម្លៃនីត្យានុកូល និងមានតេជានុភាព ធ្វើសេរីកាលើដែនដីនៃ ព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង ១០០ដងនៃទឹកប្រាក់ ដែលពុំព្រមទូទាត់នោះ ៕ ប្រភព៖ ធនាគារជាតិ នៃកម្ពុជា