សម្តេច​ហ៊ុន សែន​​សរសើរ​​លោក​ឆាយ សុផល​​ ដែល​ចងក្រង​​សៀវភៅ​​ដ៏​មាន​​សារៈ​សំខាន់​​

សារព័ត៌មាន​ Cambodia News​/

ដោយ៖ ហេង នាង​/

ភ្នំ​ពេញ (១១ កុម្ភៈ ២០១៦) ៖ សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​កោតសរសើរ លោក​ឆាយ សុផល អ្នកកាសែត​ជើងចាស់​ដ៏​ល្បី​មួយ​រូប​នៅ​កម្ពុជា និង​ជា​អ្នកនិពន្ធ ដែល​បាន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​សៀវភៅ​​ដ៏​មាន​សារៈសំខាន់​សម្រាប់​កូនចៅ​ ជំនាន់​ក្រោយ​បាន​សិក្សា​ស្រាវជ្រាវ​។

នៅ​ក្នុង​លិខិត សម្តេច​​ ហ៊ុន សែន បាន​សរសេរថា៖ “ឆ្លៀតឱកាស​នេះ ខ្ញុំ​សូម​ថ្លែង​នូវ​ការកោតសរសើរដោយស្មោះចំពោះ​លោក​ដែលបានខិតខំ​ ស្រាវជ្រាវចងក្រងសៀវភៅ​ដ៏មានសារៈសំខាន់​នេះ​ឡើង​ទុក​ជា​ឯក​ សារសម្រាប់កូនចៅជំនាន់ក្រោយ​បានសិក្សាស្រាវជ្រាវ”។​

លិខិត​សរសើរ​របស់​សម្តេច​ហ៊ុន សែន បាន​ធ្វើឡើង​ក្រោយ​ពី​លោក​ឆាយ សុផល បាន​ផ្ញើ​សៀវភៅ​ទៅកាន់​សម្តេច​ចំនួន​១០​ក្បាល ដែល​សៀវភៅ​នោះ​មាន​ចំនងជើង​ថា សត្រូវ​មិត្តភក្តិ​ឯង ផែនដី និង​ផែនទី​កម្ពុជា​-​វៀតណាម

គួរ​បញ្ជាក់​ថា រហូតមក​ដល់​បច្ចុប្បន្ន​នេះ លោក ​ឆាយ ​សុផល ​បាន​បោះពុម្ពផ្សាយ​​សៀវភៅដែល​លោក​បានចងក្រង ​មិន​តិច​ជាង​៦ក្បាល​នោះ​ទេ​ ក្នុងនោះមានសៀវភៅនិយាយពីនាយករដ្ឋមន្រ្តីខ្មែរ​និង​ព្រះមហា​ក្ស​ត្រជាដើម។ នៅពេលខាងមុខឆាប់ៗនេះ លោក​នឹង​ចេញផ្សាយសៀវភៅមួយក្បាលយទៀត​មានចំណងជើងថា​”ហ៊ុន សែន នយោបាយ​និង​អំណាច​ក្នុងប្រវត្តិសាស្រ្ត​ខ្មែរ​ជាង​៤០ឆ្នាំ”៕

អ្នកកាសែតជើងចាស់ លោក ឆាយ សុផល បង្ហាញ​​សៀវភៅ​ជម្លោះព្រំដែនកម្ពុជា-វៀតណាម កាលពីខែវិច្ឆិកា ឆ្នាំ​២០១៥។
អ្នកកាសែតជើងចាស់ លោក ឆាយ សុផល បង្ហាញ​​សៀវភៅ​ជម្លោះព្រំដែនកម្ពុជា-វៀតណាម កាលពីខែវិច្ឆិកា ឆ្នាំ​២០១៥។

Related Articles

Back to top button
Close
Close